ក្រោយជោគជ័យរថយន្តស្ព័រ KIA គ្រោងផលិតរថយន្តភីកអាប់កម្លាំងយក្សម្ដងនៅឆ្នាំ ២០២២ ខាងមុខ

31422
  • ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសកូរ៉េខាងត្បូង Kia ធ្លាប់បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលម្ដងរួចមកហើយ តាមរយៈការផលិតរថយន្ត Sedan ស្ព័រម៉ូដែល Stinger ដែលនឹងប្រជែងនឹង BMW និង Audi បាន ខណះរថយន្តម៉ាក SUV ខ្នាតតូចដែលធ្វើឱ្យគ្រប់គ្នាពេញចិត្តខ្លាំង និង រថយន្តប្រភេទ SUV ខ្នាតធំថ្មី Telluride ទៀតផង ។

    អ្វីដែលក្រុមហ៊ុន Kia មិនទាន់បានធ្វើនោះ គឺរថយន្តប្រភេទភីកអាប់ (Pickup) ។ ក្រុមហ៊ុនផលិតរថយន្តយក្សកូរ៉េមួយនេះធ្លាប់បាននិយាយថា ខ្លួនកំពុងពិចារណាផលិតរថយន្តភីកអាប់ដើម្បីប្រជែងជាមួយរថយន្ត Ford Ranger ។ ឥឡូវនេះបើយោងតាមរបាយការណ៍របស់ CarGuide បានឱ្យដឹងថា Kia បានបើកភ្លើងខៀវសម្រាប់ផលិតរថយន្តភីកអាប់នេះហើយ ។

    លោក Damien Meredith ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Kia នៅក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ថា ដំណើរការផលិតរថយន្តភីកអាប់ថ្មីបានចាប់ផ្តើមហើយ ខណៈគេរំពឹងថា វានឹងបង្ហាញក្នុងឆ្នាំ ២០២២ ឬនៅ ឆ្នាំ ២០២៣ ខាងមុខនេះតែម្តង ។ ជាមួយគ្នានេះដែរ Meredith បង្ហើបថា រថយន្តភីកអាប់របស់ក្រុមហ៊ុន Kia នឹងមិនមែនជារថយន្តបែប Lifestyle ឡើយ តែជារថយន្តដែលមានសមត្ថភាព Off-Road ដ៏អស្ចារ្យមួយ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី