
Alan Pardew បានលាលែងដំណែងពីក្លឹប West Bromwich Albion ដោយមានការព្រមព្រៀងគ្នាពីភាគីទាំងសងខាង ខណៈដែលក្រុមនេះកំពុងស្ថិតនៅបាតតារាង។
លោក Alan Pardew បានដឹកនាំក្រុម West Brom បានប្រមាណជាង ៥ ខែ ប៉ុណ្ណោះ ខណៈដែលជំនួយការគឺលោក John Carver ក៏បានលាលែងដំណែងផងដែរ ដោយពេលនេះលោក Darren Moore នឹងបន្តដឹកនាំជាគ្រូបង្វឹកបណ្តោះអាសន្ន។
លោក Alan Pardew ដឹកនាំក្លឹបនេះបាន ១៨ ប្រកួតហើយចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែ វិច្ឆិកា ពោលគឺរយៈពេល ៥ ខែ កន្លងទៅ ដោយក្រុមលោកទទួលបានជ័យជម្នះតែម្តងគត់ និងស្មើ ៥ដង ហើយចាញ់រហូតដល់ ១២ ប្រកួត។
គួរបញ្ជាក់ផងដែរថា ក្នុង ៣២ ប្រកួតកន្លងមក ក្រុមនេះបានទទួលជ័យជន្នះតែ ៣ ប្រកួតប៉ុណ្ណោះ ហើយពេលនេះកំពុងស្ថិតនៅបាតតារាងបំផុតនៃតារាង Premier League មាន ២០ ពិន្ទុ ដែលនឹងត្រូវកាត់ចេញពីលីគកំពូលមួយនេះ ៕
ដោយ៖ Dara Hunii