Shaqiri ថា Liverpool នៅតែស្រេកឃ្លានចង់ឈ្នះពានជាច្រើនទៀត ទោះទើបតែឈ្នះ UCL ក្ដី

14770
  • ខ្សែប្រយុទ្ធជម្រើសជាតិស្វីស វ័យ ២៧ ឆ្នាំ កីឡាករ Xherdan Shaqiri បាននិយាយថា ក្លឹបហងក្រហម Liverpool នៅតែស្រេកឃ្លានឈ្នះពានរង្វាន់បន្តទៀតនៅរដូវកាលថ្មី បើទោះបីជាពួកគេទើបតែឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅចុងរដូវកាលកន្លងទៅនេះក៏ដោយ ។

    ខ្សែប្រយុទ្ធកម្ពស់ទាបរូបនេះបានបញ្ជាក់ថា៖ “អ្នកទាំងអស់គ្នាពិតជាស្រេកឃ្លាន ហើយយើងចង់ឈ្នះម្តងទៀត ។ យើងត្រូវបង្ហាញអ្នករាល់គ្នាថា យើងអាចធ្វើវាម្តងទៀត ហើយព្យាយាមធ្វើឱ្យល្អប្រសើរជាងរដូវកាលមុននៅ Premier League ។ វានឹងពិបាកក្នុងការនិយាយឡើងវិញថា វាជាលីគដ៏លំបាក ប៉ុន្តែយើងមានក្រុមល្អ ហើយយើងចង់ធ្វើបានល្អជាងរាល់ឆ្នាំ ហើយបន្តរីកចម្រើនទៅមុខទៀត ។ យើងចាំបាច់ត្រូវត្រៀមខ្លួនឱ្យរួចរាល់ វាពិតជាលំបាកប៉ុន្តែខ្ញុំប្រាកដថា យើងអាចចាប់ផ្តើមបានល្អ ” ។

    Shaqiri បានត្រលប់មកហ្វឹកហាត់វិញហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីរងរបួសកំភួនជើង ។ អតីតកីឡាកររបស់ក្លឹប Bayern Munich រូបនេះចង់ត្រឡប់មកបង្ហាញខ្លួននៅលើទីលានវិញ ហើយសង្ឃឹមថាអ្នកចាត់ការលោក Jurgen Klopp នឹងផ្តល់ឱកាសលេងឱ្យខ្លួនក្នុងការប្រកួត Pre-Season មុនពេលរដូវកាលថ្មីចាប់ផ្តើមបើក ។ Shapiri មានប្រសាសន៍ថា៖ ” យើងត្រូវមើលថា តើជើងរបស់យើងល្អប៉ុណ្ណា ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំអាចនិយាយថា ខ្ញុំមានអារម្មណ៍ល្អ ។ កីឡាករផ្សេងទៀតមើលទៅល្អណាស់ ។ ដូច្នេះប្រហែលជាយើងអាចចាប់បានប៉ុន្មាននាទី ។ វាពិតជាអស្ចារ្យណាស់ ប៉ុន្តែនេះគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក ” ។

    សូមរំលឹកផងដែរថា ក្លឹបហង្សក្រហម Liverpool នឹងត្រូវប្រកួតដណ្តើមយកពានរង្វាន់ Community Sheild ដែលត្រូវប៉ះជាមួយក្រុមជើងឯកលីគកំពូលអង់គ្លេស ( Premier League ) ក្លឹបមេឃខៀវ Manchester City នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩ៈ០០ នាទីយប់ម៉ោងនៅកម្ពុជា មុនក្របខ័ណ្ឌ Premier League រដូវកាលថ្មីចាប់ផ្ដើមការប្រកួត ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី