បទ “DDU-DU DDU-DU” របស់ BLACKPINK ក្លាយជាបទចម្រៀងមានអ្នកចូលមើលច្រើនបំផុតរបស់ K-POP

73640
  • BLACKPINK បានក្លាយជាក្រុម K-POP ដែលទទួលបានអ្នកចុចមើលវីដេអូចម្រៀងច្រើនជាងគេនៃប្រវត្តិសាស្ត្ររបស់ K-POP ផ្នែកជាក្រុម ។ បទ “DDU-DU DDU-DU” ជាវីដេអូចម្រៀងដែលទទួលបានអ្នកមើលរហូតដល់ ៩០០ លាននាក់ក្នុងរយៈពេលតែ ១ ឆ្នាំ ១ ខែ និង ១៦ ថ្ងៃប៉ុណ្ណោះ ។ បទនេះបានចេញកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ។

    បើយើងប្រៀបធៀបនឹងវីដេអូរបស់ K-POP ជារួមវិញ “DDU-DU DDU-DU” របស់ BLACKPINK បានក្លាយជាបទជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបទរបស់អ្នកចម្រៀងទោលល្បីលំដាប់ពិភពលោក PSY ដែលលេខ ១ បានទៅលើបទ GANGNAM STYLE ខណះលេខ ២ បានទៅលើបទ GENTLEMAN ៕

    ទស្សនាបទចម្រៀងនេះទាំងអស់គ្នា៖

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី