មិនដល់ ៣ ខែទៀត Tesla នឹងបញ្ចេញរថយន្តភីកអាប់ប្រើអគ្គីសនីដំបូងបំផុតរបស់ខ្លួនជាផ្លូវការ

28793
  • ស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា រថយន្តភីកអាប់ ( Pick up ) ដែលមនុស្សជាច្រើនកំពុងទន្ទឹមរង់ចាំនឹងបង្ហាញខ្លួនក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខនេះទៀត ។

    គួរឱ្យដឹងផងដែរថា កាលពីខែមិថុនា ក្រុមហ៊ុន Tesla បានបង្ហាញថា រថយន្តភីកអាប់របស់ខ្លួននឹងមានតម្លៃមិនដល់ ៥០,០០០ ដុល្លារនោះឡើយ ហើយបើនិយាយពីដំណើរការវិញអាចយកឈ្នះលើរថយន្តស្ព័រដូចជា រថយន្ត Porsche 911 ថែមទៀតផង ។ លោក Elon Musk បានធ្វើការអះអាងថា៖ “អ្នកគួរតែអាចទិញបានរថយន្តភីកអាប់ដ៏អស្ចារ្យមួយគ្រឿងក្នុងតម្លៃត្រឹម 49 000 ដុល្លារឬតិចជាងនេះ” ។

    ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Tesla ក៏បានបង្ហើបឱ្យដឹងដែរថា រថយន្តភីកអាប់របស់ខ្លួននឹងមានរូបរាងធំ , បំពាក់បច្ចេកវិទ្យាកប់ៗ , មានកៅអីអង្គុយ ៦ , សាកភ្លើងមួយពេញអាចបើកបានចម្ងាយចន្លោះពី ៦៤០ ទៅ ៨០០ គីឡូម៉ែត្រ , បំពាក់ម៉ូទ័រអគ្គិសនី ២ និង អាចអូសសណ្តោងទម្ងន់រហូតដល់ ១៣៦ តោនឯណោះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី