​ស្ទើរមិនគួរឱ្យជឿថា ធ្លាប់តែជាកីឡាករកំពូលពិភពលោក Ronaldinho បែជាជំពាក់លុយគេមិនសងទៅវិញ

12957
  • សារព័ត៌មាននេះ The Folha de S.Paulo បានឱ្យដឹងថា អតីតកីឡាករឆ្នើមពិភពលោក Ronaldinho បានជំពាក់ប្រាក់ពិន័យរឿងបរិសា្ថនចំនួន ៩,៥ លានរីអាស់ ឬ ស្មើនឹងប្រមាណ ២,០៦ លានផោន បន្ទាប់ពីបានសាងសង់សំណង់អាគារលើផែជិតបឹងនៃផ្ទះរបស់គាត់ ក្នុងទីក្រុង Porto Alegre ។ ខណះអាជ្ញាធរ បានរឹបអូសលិខិតឆ្លងដែនរបស់ Ronaldinho រហូតដល់សំណុំរឿងនេះត្រូវបានដោះស្រាយ ។

    តុលាការនៅក្រុង Porto Alegre បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា សំណុំរឿងនេះធ្លាក់ចូលក្នុងដៃរបស់តុលាការតាមច្បាប់រក្សាការសម្ងាត់ ដូច្នេះតុលាការមិនអាចបញ្ជាក់ ឬ ក៏បដិសេធពីព័ត៌មានលម្អិតជុំវិញសេចក្តីរាយការណ៍របស់សារព័ត៌មាននេះនោះឡើយ ។ មេធាវីរបស់លោក Ronaldinho បានបដិសេធថា ទ្រព្យសម្បត្តិរបស់អតីតកីឡាករក្លឹប Barcelona រូបនេះស្ថិតនៅក្នុងការរឹតត្បិត ។ ប៉ុន្តែគេបានប្រាប់សារព័ត៌មានប្រេស៊ីល Folha de S.Paulo ថា គាត់មិនអាចផ្តល់ការអត្ថាធិប្បាយលម្អិតណាមួយបាន ព្រោះសំណុំរឿងនេះស្ថិតក្នុងច្បាប់រក្សាការសម្ងាត់របស់តុលាការ ។ ទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យប្រាក់របស់អតីតកំពូលខ្សែប្រយុទ្ធ Ronaldinho សាបសូន្យយ៉ាងឆាប់មិននឹកស្មានដល់ ។

    សូមបញ្ជាក់ឱ្យដឹងផងថា អតីតកំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល វ័យ ៣៩ ឆ្នាំរូបនេះបានចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីទទួលបានភាពជោគជ័យជាច្រើនក្នុងពិភពបាល់ទាត់ ទាំងការឈ្នះរង្វាន់ជាមួយក្លិប Barcelona និង ឈ្នះពានរង្វាន់បាល់ទាត់ FIF World Cup កាលពីឆ្នាំ ២០០២ ជាមួយប្រេស៊ីល ជាដើម ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី