វិរះបុរស Barca លោក Carles Puyol ៖ Real Madrid ព្យាយាមចុះហត្ថលេខាជាមួយខ្ញុំរហូតដល់ ២ ដង

12920
  • វិរះបុរសរបស់ក្រុមអ្នកមានបុណ្យ FC Barcelona លោក Carles Puyol បានបង្ហើបឱ្យដឹងថា ក្លឹបគូរប្រកួតប្រជែង Real Madrid បានព្យាយាមចុះហត្ថលេខាជាមួយរូបលោករហូតដល់ចំនួន ២ ដង ប៉ុន្តែត្រូវបានលោកបដិសេធចោលរហូត ។

    អតីតកំពូលខ្សែការពារកណ្តាលដ៏រឹងមាំវ័យ ៤១ ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គាត់នៅក្នុងដី Camp Nou ដោយឡើងមកលេងឈុតធំរបស់ Barcelona ជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ និងបន្តចំណាយពេលនៅទីនោះរយះពេល ១៥ ឆ្នាំក្នុងនាមជាប្រធានក្រុមដ៏អស្ចារ្យ ។ ទោះយ៉ាងណាក៏ដោយអ្វីៗអាចមានភាពខុសគ្នាខ្លាំង ប្រសិនបើគាត់បានយល់ព្រមចូលរួមជាមួយគូប្រជែងដ៏ជូរចត់របស់ Barcelona និងដើរតាមគន្លងផ្លូវដូចគ្នានឹងវិរះបុរសព័ទុយហ្គាល់ លោក Luis Figo ក្នុងការផ្ទេរពី Barca ទៅកាន់ស្ដេចស Real Madrid ។

    លោក Puyol បាននិយាយប្រាប់ទូរទស្សន៍ TV3 ថា៖ ” Real Madrid បានតែងតាំង (Jose Antonio) លោក Camacho ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ (កាលពីឆ្នាំ ១៩៩៨ ) ហើយគាត់ចង់បានខ្ញុំ និង Ronaldinho ។ ពួកគេបានព្យាយាមចុះហត្ថលេខាជាមួយខ្ញុំក្នុងឱកាសទាំងពីរលើកនោះ ប៉ុន្តែខ្ញុំនៅក្នុងក្លឹបល្អបំផុតនៅលើពិភពលោក ហើយចង់ឈ្នះពានរង្វាន់នៅទីនោះ ។ ដូច្នេះ ខ្ញុំបានស្នាក់នៅបន្ត ” ។

    សូមរំលឹកផងដែរថា អតីតរបងការពារដ៏រឹងមាំរបស់ក្រុមគោជល់អេស្ប៉ាញរូបនេះ ត្រូវបានគេចាត់ទុកថាជាខ្សែការពារល្អបំផុតនៅក្នុងពិភពលោក ក្នុងអំឡុងពេលពេញមួយអាជីពរបស់គាត់លេងឱ្យក្លឹបតែមួយគត់ គឺលេងឱ្យ Barcelona ដោយក្នុងការបង្ហាញខ្លួនចំនួន ៥៩៣ ប្រកួត ឈ្នះពានរង្វាន់ធំជាច្រើនជាពិសេសការឈ្នះក្របខ័ណ្ឌ La Liga ចំនួន ៦ ដង និងក្របខ័ណ្ឌ UEFA Champions League ៣ ដង ខណះរូបលោកបានចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងឆ្នាំ ២០១៤ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី