អ្នកម្ដាយអើយក្មេងពេកហើយ!! ម្នាក់ៗស្មានតែជាសង្សារនឹងគ្នាតែការពិតជាម្ដាយកូននឹងគ្នាសោះ

94434
  • បុរសវ័យក្មេងសង្ហាម្នាក់ដែលមានឈ្មោះថា Jonathan Nguyen ដែលទទួលបានអ្នក Follow លើគណនី Facebook ជាង ៤ ០០០ នាក់ នោះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរូបរាង និង មុខមាត់ដ៏ស្រស់សង្ហារបស់លោក ។

    ជាមួយគ្នានេះដែររូបរាង និងមុខមាត់ដ៏មានមន្តស្នេហ៍របស់លោកមិនមែនជាកត្តាតែមួយដែលធ្វើឱ្យលោកទទួលបានភាពល្បីល្បាញលើបណ្ដាញសង្គមនោះទេ ប៉ុន្តែក្នុងនោះគ្រប់គ្នាក៏ចាប់អារម្មណ៍ និង លង់បាក់ចិត្តស្រឡាញ់ទៅលើអ្នកម្ដាយដ៏ក្មេងស្រស់ស្អាតរបស់លោក ផងដែរ ។

    កាលពីថ្មីៗនេះលោកបានសរសេរសារមួយលើហ្វេសប៊ុកដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និង ចែកចាយពាសពេញបណ្ដាញសង្គមដោយសារនោះលោកបានសរសេរថា៖ “មានម្ដាយជនជាតិអាស៊ីដ៏ក្មេងម្នាក់ គឺអស្ចារ្យណាស់ រហូតពេលខ្លះយើងឃើញមនុស្សវ័យស្រករយើងព្យាយាមចង់ញ៉ែគាត់ទៀត ” ។ ក្នុងនោះដែរបុរសសង្ហារូបនេះក៏បានចែករំលែករូបភាពមួយចំនួនរបស់លោកជាមួយម្ដាយដែលបានធ្វើឱ្យមនុស្សជាច្រើនមិនចង់ជឿថាពួកគេជាម្ដាយ និង កូនគ្នានោះទេ ប៉ុន្តែម្នាក់ៗបែជាគិតថាជាស្រីស្នេហ៍របស់លោកទៅវិញ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី