ពិតជាភរិយាល្អគួរឱ្យស្រឡាញ់មែន មិនត្រឹមតែចេះនិពន្ធបទឱ្យប្ដីទេតែប្រពន្ធ ឆាយ វីរៈយុទ្ធ ក៏អាចចៀងយ៉ាងពិរោះផងដែរ

58321
  • តាំងពីតារាចម្រៀងសម្លេងធំលោក ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍រួចមកគេសង្កេតឃើញថា ទទួលបានការបានចាប់អារម្មណ៍ខ្លាំងជាមួយនឹងសកម្មភាពផ្សេងៗរបស់លោកជាមួយភរិយាដែលបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលកន្លងមក ។

    ជាមួយនេះដែរផងដែរភរិយារបស់លោកកំពុងតែពរពោះកូនជាលើកដំបូង នោះលោក ឆាយ វីរៈយុទ្ធ ក៏តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់ភរិយាធ្វើឱ្យបណ្ដាអ្នកគាំទ្រស្ទើរតែគ្រប់គ្នាចង់លើសជាតិស្ករ ។ ដោយឡែកកាលពីពេលថ្មីនេះផងដែរអ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា «ឈឺដូចគ្នា» ជាបទចម្រៀងបែបមនោសញ្ចេតនាត្រូវចិត្តមិត្តៗយុវវ័យខ្លាំងតែម្ដង ។

    សូមរំលឹកផងដែរថា នាពេលកន្លងមកអ្នកនាង សែ ចាន់ឌី ដែលត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ គ្រាន់តែនិពន្ធបទចម្រៀងឱ្យលោកតែប៉ុណ្ណោះ តែពេលនេះអ្នកនាងស្រាប់តែបង្ហើរសំនៀងតាមបណ្តាញសង្គមដោយខ្លួនផ្ទាល់តែម្តង ហើយពិតជាមានសម្លេងពិរោះមិនចាញ់តារាអាជីពប៉ុន្មាននោះទេ ៕

    តោះស្ដាប់ទាំងអស់គ្នា៖

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី