អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ត្រៀមខ្លួនជាស្រេចដើម្បីសាកល្បងថ្វីជើងជាមួយក្រុមហង្សក្រហម Liverpool ដែលស្ទើរគ្មានក្រុមណាអាចបញ្ឈប់បាន នៅថ្ងៃពុធនេះ។
ការចាញ់ Liverpool កាលពីខែមករាក្នុងលទ្ធផល ៤-៣ នៅតែជាស្ថានភាពមួយដ៏អាក្រក់មិនអាចបំភ្លេចបានសម្រាប់ Man City ក្នុងរដូវកាលត្រចះត្រចង់របស់ Man City ក្នុង Premier League ។ ក្រុម Liverpool បើកការនាំមុខត្រឹម ៩នាទី មុនពេលមានគ្រាប់បាល់ ៣គ្រាប់កើតឡើងភ្លាមៗ នៅនាទី ៥៩ នាទី ៦៨ និង ៦១។ Guardiola ទទួលស្គាល់ការប្រយុទ្ធចេញពីមជ្ជះរាជទាំងបីគឺ Mohamed Salah, Firmino និង Mane ។ Salah បំប៉ោងសំណាញ់គ្រាប់បាល់ទី ៣៧ របស់ខ្លួនដែលទទួលបានជ័យជម្នះ ២-១ លើ Crystal Palace កាលពីសប្តាហ៍មុន។
Pep Guardiola បានបន្ថែមថា “Salah, Mane និង Firmino ពួកគេទាំងបីនាក់គឺគ្មានអ្នកណាអាចបញ្ឈប់បានទេ។ ពួកគេពិតជាអស្ចារ្យខ្លាំងណាស់។ របៀបដែល Liverpool លេងគឺមានលក្ខណៈស្មុគស្មាញណាស់សម្រាប់យើង។ យើងដឹងថាពួកគេលឿនណាស់ និងពិបាកដណ្តើមយកបាល់ណាស់។ ប៉ុន្តែនេះគឺជាវគ្គ១ភាគ៤ ក្នុងក្របខ័ណ្ឌ Champions League អញ្ចឹងហើយកិច្ចការដែលយើងរំពឹងទុកគឺសុទ្ធតែជាកិច្ចការលំបាក” ៕
ទស្សនាវិដេអូ Highlight រវាង Man City & Liverpool ៖
ដោយ៖ Dara Hunii