សាហាវ!! បែកធ្លាយពត៌មាន Huawei Mate 30 Pro បំពាក់កាមេរ៉ាភ្លោះទំហំ ៤០MP ថតច្បាស់ដូចកញ្ចក់

32234
  • កាលពីពេលថ្មីនេះបានបែកធ្លាយពត៌មានពីស្មាតហ្វូន Mate 30 Pro របស់ក្រុមហ៊ុនយក្សចិន Huawei ដែលអាចនឹងបំពាក់កាមេរ៉ាអាចភ្លោះទំហំ ៤០MP ទាំងសងខាង ពោលគឺម្ខាង ៤០MP ប្រើ ១/១.៥ សេនស័រ កម្រិត Aparture f/១.៦ និង f/១.៤ ប្រើប្រាស់ RYYB Layout និង ជាប្រភេទ Cinema Lens ពេលថតវីដេអូ ។

    ចំណែកម្ខាងទៀត ៤០MP ១/១.៧” ថតបាន ១២០ ដឺក្រេ ជាប្រភេទ ultrawide Lens និង Cinema Lens ពេលថតវីដេអូ និងមួយគ្រាប់ទៀតទំហំ 8MP ប្រភេទ Telephoto អាចពង្រីកបាន ៥ ដង (5x Zoom) ។ ម៉ូដែល Huawei Mate 30 Pro ដែលគេរំពឹងថា នឹងប្រកាសចេញនៅខែតុលា ខាងមុខនេះ ។ Mate 30 Pro ទំនងជានឹងប្រើអេក្រង់ក្បាលឆកដូចមុន ហើយបានបន្ថែមរន្ធចំនួន ៦ ដែលរន្ធទាំងនេះអាចប្រើសម្រាប់ប្រព័ន្ធកាមេរ៉ា ឬ ប្រព័ន្ធសំឡេង ។ ផ្នែកខាងមុខនេះក៏អាចមានបញ្ចូលប្រព័ន្ធសម្គាល់មុខ (Face Recognition) ផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអេក្រង់នេះមានគែមកោងខ្លាំងជាងអេក្រង់ស្មាតហ្វូនទផ្សេងៗទៀត ។

    ក្រៅពីនេះ Mate 30 Pro នឹងប្រើបន្ទះឈីប Kirin 985 ជាមួយនិងម៉ូដីម Balong 5000 ដែលអាចប្រើប្រព័ន្ធ 5G បាន ។ ជាមួយនេះដែរស្មាតហ្វូននេះនឹងមានអេក្រង់ ៦,៧ អ៊ិញ មានថ្មទំហំ ៤២០០mAh ដែលមានសមត្ថភាព ៥៥ វ៉ាត់ បំពាក់បច្ចេកវិទ្យាសាកភ្លើងលឿន (Fast Charging) ឯកាមេរ៉ាក្រោយមានចំនួន ៤ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី