ស្ងាត់ៗអតីតសមាជិកក្រុម U-Kiss លោក Kiseop ជិតចូលរោងជ័យជាមួយតារាស្រីវ័យក្មេង Yuna បាត់

30421
  • សមាជិកម្នាក់របស់ក្រុមចម្រៀងបុរស U-Kiss នោះគឺ លោក Kiseop បានបង្ហោះសារមួយតាមរយៈ IG របស់ខ្លួន និង រូបមួយសន្លឹករបស់លោកជាមួយអនាគតភរិយា ដោយបានសរសេរថា ខ្លួននឹងជិតចូលរោងការនាពេលឆាប់ៗនេះ និងបានរៀបរាប់ពីការអគុណទៅដល់អ្នកគាំទ្ររបស់លោកក្នុងនោះផងដែរ ។

    ពិធីរៀបការរបស់លោកនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ នេះជាមួយតារាសម្ដែង និង ម៉ូដែលចំណូលថ្មីរបស់ Jung Yuna ។ ស្នេហាអ្នកទាំងពីរ បានផ្ដើមចេញពីមិត្តភ័ក្ដិនៅក្នុងផលិតកម្មតែមួយ និងបានសិក្សាចិត្តគ្នាទៅវិញទៅមក ក្រោយរួមការងារនឹងគ្នា ។ សូមបញ្ជាក់ថា លោក Kisreop ជាអតីតសមាជិកក្រុមច្រៀងប្រុស U-KISS ទី៣ ហើយ ដែលបានរៀបការ បន្ទាប់អតីតសមាជិកដ៏ទៃទៀតដូចជា លោក Eli និង Donghoe ។ អតីតតារាចម្រៀងប្រុសរូបនេះបានចាកចេញពីផលិតកម្ម NH Media បានបន្ទាប់ពីអស់កុងត្រាកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី