ផ្លូវការ!! Dani Alves បដិសេធក្លឹបធំៗ វិលត្រឡប់ទៅស្រុកកំណើតវិញដោយចូលរួមជាមួយក្លឹប Sao Paulo

12846
  • ក្លឹបយក្សប្រេស៊ីល Sao Paulo បានបញ្ជាក់ពីការចុះកុងត្រាលើអតីតកីឡាកររបស់ក្លឹប Paris Saint-Germain និងជាតារាឆ្នើមរបស់ជម្រើសជាតិប្រេស៊ីល Dani Alves ក្នុងកុងត្រារយះពេល ៣ ឆ្នាំ ។

    Dani Alves បានចុះកិច្ចសន្យាជាមួយក្លិបយក្សប្រេស៊ីល Sao Paulo ក្នុងកិច្ចព្រមព្រៀងរហូតដល់ខែធ្នូ ឆ្នាំ ២០២២ ឯណោះ ។ ខ្សែការពារវ័យ ៣៦ ឆ្នាំរូបនេះដែលបានផ្លាស់ទៅលេងនៅតំបន់អឺរ៉ុបជាលើកដំបូងនៅក្នុងឆ្នាំ ២០០២ ដោយចូលរួមជាមួយក្លឹប Sevilla ពីក្លឹប Bahia ខណះរូបគេជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់សម្រេចចាកចេញពី PSG ក្រោយចំណាយ ២ រដូវកាលជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ។ ទោះបីជាយ៉ាងណាក៏ដោយ Alves ធ្លាប់មានទំនាក់ទំនងជាមួយអតីតក្លឹប Barcelona និងក្លឹបនៅក្របខ័ណ្ឌ Premier League ផងដែរ ប៉ុន្តែកីឡាករជើងចាស់រូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញ ដែលជាប្រទេសស្រុកកំណើត ។

    អតីតខ្សែការពាររបស់ក្លឹបសេះបង្កង់ Juventus រូបនេះបាននិយាយថា៖ ” ខ្ញុំអាចជ្រើសរើសក្រុមផ្សេងទៀតដើម្បីលេង ។ ប៉ុន្តែខ្ញុំបានជ្រើសរើសត្រឡប់មកប្រទេសប្រេស៊ីល ដែលជាប្រទេសរបស់ខ្ញុំ និង ប្រជាជនរបស់ខ្ញុំវិញ ទៅក្លឹបដែលខ្ញុំស្រឡាញ់ ។ វាមិនប្រាកដទេ ប៉ុន្តែខ្ញុំនៅទីនេះ! ” ។

    សូមរំលឹកផងដែរថា Dani Alves គឺជាកីឡាករដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ក្នុងនាមជាកីឡាករឈ្នះពានរង្វាន់ច្រើនបំផុត ដោយឈ្នះបានចំនួន ៤០ ពានរង្វាន់គិតត្រឹមពេលនេះ ក្នុងអំឡុងពេលប្រកបអាជីពជាមួយក្លឹបយក្សៗដូចជា FC Barcelona , Juventus និង Paris Saint-Germain រួមទាំងការឈ្នះពានជាមួយជម្រើសជាតិប្រេស៊ីល ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី