ឪពុករបស់ Moise Kean អះអាងថា កូនប្រុសរបស់លោកខិតជិតផ្ទេរចូលរួមជាមួយ Man Utd ហើយ

15807
  • ឪពុករបស់ខ្សែប្រយុទ្ធវ័យក្មេង Moise Kean ដែលជាកីឡាកររបស់ក្លឹបសេះបង្កង់ Juventus បានទម្លាយឱ្យដឹងថា លោកបានបដិសេធឱ្យកូនប្រុសរបស់គាត់ផ្ទេរទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United កាលពីច្រើនឆ្នាំមុន ។

    ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus រូបនេះបានបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួននៅក្នុងប្រទេសអ៊ីតាលី បើទោះជាគេមិនសូវបង្ហាញខ្លួនប៉ុន្មានយ៉ាងណាក៏ដោយ ។ បើយោងតាមរាយការណ៍នៅដើមសប្តាហ៍នេះបានឱ្យដឹងថា Moise Kean នឹងចូលរួមជាមួយក្លឹបស្ករគ្រាប់ Everton ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃផ្ទេរ ៣២ លានអឺរ៉ូ (២៩ លានផោន / ៣៥ លានដុល្លារ) ។ ប៉ុន្តែឪពុកបង្កើតរបស់កីឡាករអន្តរជាតិអ៊ីតាលីរូបនេះបាននិយាយថា កូនប្រុសរបស់លោកប៊ិសនឹងចូលរួមជាមួយក្រុមបិសាចក្រហម Manchester United បាត់ទៅហើយកាលពីគេនៅក្មេង ។

    លោក Biorou Jean Kean ដែលជាឪពុករបស់ Kean បានប្រាប់ Omnisport ថា៖ “ខ្ញុំបានបញ្ឈប់ការផ្ទេររបស់គាត់ ( Moise Kean ) នៅពេលនោះម្តាយរបស់គាត់ចង់បញ្ជូនគាត់ទៅ ប៉ុន្តែខ្ញុំនិយាយថាទេ ពីព្រោះខ្ញុំចង់ឱ្យគាត់ស្នាក់នៅក្នុងក្លឹប Juventus និង បន្តការសិក្សា ។ គាត់មិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ទេ ។ ដើម្បីបញ្ជូនក្មេងប្រុសម្នាក់ទៅក្រៅប្រទេសដែលមានអាយុទើបតែ ១៤-១៥ ឆ្នាំ វាមិនធ្វើឱ្យខ្ញុំគិតនៅពេលនោះឡើយ ” ។

    សូមឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធកាន់សញ្ជាតិ ២ វ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អមែនទែនកាលពីរដូវកាលមុនក្នុងនាមជាកីឡាករបម្រុង ដោយបង្ហាញខ្លួនបាន ១៧ ប្រកួតស៊ុតបញ្ជូលទីបានចំនួន ៧ គ្រាប់ ទើបនាទីផ្សាដោះដូរកីឡាករនៅរដូវក្ដៅនេះបណ្ដាលឱ្យក្លឹបធំជាច្រើនចង់បានដើម្បីយកទៅចូលរួមជាមួយក្រុមរបស់ពួកគេ ក្នុងនោះរួមមានក្លឹប Manchester United និង Everton ជាដើម ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី