ស្រឡាញ់អត់ បើ iPhone ស៊េរីក្រោយ បំពាក់ប៊ិចបច្ចេកវិទ្យាសម្រាប់គូសវាសលើអេក្រង់បែបនេះ

36933
  • ក្នុងមួយរយះចុងក្រោយនេះក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវប្រភេទប៊ិចបច្ចេកវិទ្យាឱ្យឈ្មោះ “Apple Pencil” ដែលគាំទ្រការគូសវាសនៅលើថេបប្លែត iPad ។ ដោយឡែកយោងតាមរបាយការណ៍ចុងក្រោយបង្អស់ពី Citi Research បានព្យាករណ៍ថា iPhone XI ឬ iPhone 11 ដែលត្រៀមបង្ហាញវត្តមាននៅខែកញ្ញា ក៏នឹងអាចគាំទ្រការប្រើប្រាស់ Apple Pencil បានដូចគ្នា ។

    តាមពិតទៅការគាំទ្រដំណើរការមុខងារនេះគួរតែប្រកាសក្នុងពេលក្រុមហ៊ុនចេញលក់ស្មាតហ្វូនអេក្រង់ធំ iPhone XS Max ផ្ទុយទៅវិញ Apple បែរជាសម្រិតសម្រាំងតែលើប្រភេទផលិតផល iPad តាំងពីត្រកូល Air ដល់ Pro សេរ៊ីក្រោយៗនេះសុទ្ធសឹងអាចគាំទ្រជាមួយ Apple Pencil បែបនេះទើបមានការព្យាករណ៍ថា iPhone សេរ៊ីឆ្នាំ ២០១៩ ក៏នឹងមានភាគរយខ្ពស់ដូចគ្នា ។

    សូមរំលឹកផងដែរថា កំពូលអ្នកវិភាគលោក Ming-Chi Kuo ក៏ធ្លាប់ប្រមើលមើលពីការគាំទ្រដំណើរការ Apple Pencil ជាមួយ iPhone នៅថ្ងៃអនាគតផងដែរ តែលោកពុំអាចបង្ហើបពីពេលវេលាជាក់លាក់ឡើយ ។ គ្រប់យ៉ាងនឹងផ្តល់ជាចម្លើយច្បាស់ការចែកជូនអតិថិជនអ្នកគាំទ្រក្នុងអំឡុងខែកញ្ញា ខាងមុខ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី