ញ៉ាក់សាច់!! Rezvani Tank ជារថយន្តបែបធ្វើសង្គ្រាមបំពាក់អាវក្រោះការពារគ្រាប់ដូចនៅក្នុងភាពយន្ត

29644
  • រថយន្តប្រភេទ Xtreme Utility Vehicle (XUV) ម៉ូដែល Rezvani Tank គឺជាប្រភេទរថយន្តបាញ់មិនធ្លុះ ឬ រថយន្តធ្វើសង្គ្រាម មានសមត្ថភាពខ្លាំង មានអាវក្រោះការពារគ្រាប់ បានធ្វើពិធីបើកសម្ពោធ Showroom ប្រកាសបង្ហាញមុខនៅទឹកដីម៉ាកាវ ប្រទេសចិន ។

    វត្តមានរថយន្តកំណាចនេះដែរ គឺជាបង្ហាញមុខលើកដំបូងបំផុតនៅទឹកដីម៉ាកាវ ដែលជាការនាំចូលមកតាម រយៈបណ្ដាញផ្ទាល់របស់លោក Patrice Meignan ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Arsenale ជាដៃគូក្រុមហ៊ុន Rezvani ។ លក្ខណៈពិសេសលើរថយន្តរត់ដោយកង់ទាំង ៤ មួយនេះ មានបំពាក់នូវអាវក្រោះការពារគ្រាប់កាំភ្លើងទាំងលើតួខ្លួន និងកញ្ចក់រថយន្ត ។ ការរចនាស្រដៀងនឹងរថយន្តធ្វើសង្គ្រាមនៅក្នុងខ្សែភាពយន្តរឿង Transformers ប៉ុន្តែធាតុពិតផលិតសម្រាប់ប្រើប្រាស់ទូទៅដូចរថយន្តធ្វើដំណើរធម្មតា ។

    Rezvani Tank បំពាក់នូវម៉ាស៊ីន HEMIS V8 ចំណុះ ៦.៤ លីត្រមានកម្លាំង ៥០០ សេះ តួខ្លួនខាងក្នុងអមដោយសម្ភារៈយ៉ាងប្រណីត បន្សំនឹងកញ្ចក់ Touchscreen ទំហំ ៧,៩ អ៊ីញ អាចឱ្យអ្នកប្រើកម្មវិធី Google Maps , Pandora និង Stitcher ជាដើម ។ ក្រៅពីនោះវាមានមុខងារ Night Vision ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើដំណើរមើលឃើញផ្លូវច្បាស់នៅស្ថានភាពងងឹត និង ប្រព័ន្ធ Thermal Camera ដែលពពួកមុខងារទាំងនេះ យើងរមែងឃើញលើរថយន្តធ្វើសង្គ្រាមនៅក្នុងខ្សែភាពយន្តបែបវាយប្រហារប៉ុណ្ណោះ ។ រថយន្តនេះមានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ១៦៥,០០០ ដុល្លារ ឡើងទៅ (អាស្រ័យលើ Option នៃរថយន្ត) ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី