ក្រោយពីប្រពន្ធស្លាប់ជាង ២ ឆ្នាំ តារាចម្រៀងលោក រិន សាវ៉េត ភ្ជាប់ពាក្យប្រពន្ធថ្មីនាព្រឹកនេះបាត់

46074
  • ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក រិន សាវ៉េត បានបាត់បង់ភរិយាជាទីស្រលាញ់អស់ពេលជាង ២ ឆ្នាំមកហើយ ខណៈបន្សល់ទុកនូវកូនប្រុសម្នាក់ដែលត្រូវមើលថែ ។ ជាក់ស្តែងនាព្រឹកនេះមានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានសម្រេចចិត្តយកភរិយាថ្មីចូលរោងភ្ជាប់ពាក្យនាព្រឹកនេះក្រោយបានធ្វើការសុំចិត្តកូនប្រុសដើម្បីមើលថែកូនលោក ។

    តាមរយៈកម្មវិធីដ៏អធិកអធមមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជារំភើបយ៉ាងខ្លាំងដែលស្ងាត់ៗលោកក៏បានបង្ហាញមុខអនាគតភរិយាថ្មីនៅក្នុងរោងជ័យបែបនេះតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះឃើញថា លោកនិងអនាគតភរិយាបានធ្វើការតែងខ្លួនក្នុងឈុតបុរាណយ៉ាងស្អាតៗសាកសមនឹងគ្នាយ៉ាងខ្លាំង ។ ទន្ទឹមនឹងដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោកដែលទទួលបានមនុស្សម្នាក់ដែលស្រលាញ់ និងអាចមើលថែលោកក៏ដូចជាកូនប្រុសរបស់ខ្លួនបានក្រោយភរិយាស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី