
លោក Karl-Heinz Rummenigge បានចុះផ្សាយរបាយការណ៍ដែលថាក្លឹបយក្សអាឡឺម៉ង់ Bayern Munich មួយនេះបានសម្រេចចិត្តទិញកីឡាករខ្សែ បម្រើ-ប្រយុទ្ធ ឆ្នើមរបស់កូឡុំប៊ី Jame rodriguez ពីក្លឹប Real madrid ក្នុងតម្លៃទិញផ្ដាច់ ៤២ លានផោន ។
លោកបានបន្តថា៖ “គាត់បានអភិវឌ្ឍយ៉ាងល្អប្រសើរជាពិសេសចាប់តាំងពីលោក Jupp Heynckes បានមកដឹកនាំ ។ វាជាការផ្លាស់ប្តូរដ៏ល្អហើយខ្ញុំត្រូវអបអរសាទរលោក Carlo Ancelotti ម្តងទៀតសម្រាប់រឿងមួយនេះ ។ មានលក្ខខណ្ឌច្បាស់លាស់ទាក់ទងនឹងកិច្ចសន្យារបស់គាត់ហើយយើងមិនប្រញាប់ពេកនោះទេ” ៕
ដោយ៖ Dara Hunii