លោក Rivaldo ៖ ស្ដេចស Real Madrid មិនត្រូវការ Paul Pogba និង Christian Eriksen ឡើយ

35749
  • អតីតតារាឆ្នើមរបស់ប្រេស៊ីលលោក Rivaldo ជឿជាក់ថា Paul Pogba និង Christian Eriksen គឺសាកសមបំផុតសម្រាប់លេងឱ្យក្លឹប Real Madrid ប៉ុន្តែលោកនិយាយថាក្លិបយក្សអេស្ប៉ាញមួយនេះមិនត្រូវការពួកគេទេ ។

    ខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United និង Tottenham Hotspur ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹបស្ដេចស Real Madrid ជាច្រើនលើកច្រើនសារមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ ភ្នាក់ងាររបស់កីឡាករ Paul Pogba គឺលោក Mino Raiola បានបញ្ជាក់ថា គាត់កំពុងស្ថិតក្នុងដំណើការចរចារដើម្បីផ្លាស់ចេញពីទឹកដី Old Trafford នារដូវក្តៅនេះដោយមានក្លឹប Real Madrid និង Juventus ជាបេក្ខភាពកំពូលដើម្បីចុះហត្ថលេខាជាមួយតារាអន្តរជាតិបារាំងរូបនេះ ។
    ខណះ Christian Eriksen នៅសល់កិច្ចសន្យាមួយឆ្នាំទៀតជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលក៏ត្រូវបានផ្សាភ្ជាប់ជាមួយកីឡដ្ឋាន Santiago Bernabeu ផងដែរ ។ ទោះយ៉ាងណា Juventus និង Atletico Madrid ក៏ត្រូវបានគេដាក់ឈ្មោះថាជាទិសដៅធំសម្រាប់ធ្វើការនាំយកកីឡាករអន្តរជាតិដាណឺម៉ាកវ័យ ២៧ ឆ្នាំរូបនេះផងដែរ ។

    ទោះបីជាទទួលបានលទ្ធផលគួរឱ្យព្រួយបារម្ភក្នុងការប្រកួត Pre-Season មុនបើករដូវកាលថ្មីនេះយ៉ាងណាក៏ដោយក៏វិរះបុរសរបស់ក្លឹប Barcelona លោក Rivaldo ជឿជាក់ថា ក្រុមរបស់លោក Zinedine Zidane មានសភាពរឹងមាំគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតប្រជែងនៅរដូវកាលថ្មីនេះ បើទោះបីជាពួកគេមិនបាននាំយក Pogba ឬ Eriksen ក៏ដោយ ។

    លោក Rivaldo បានប្រាប់ Betfair ថា៖ “សារព័ត៌មានកំពុងនិយាយថា Real Madrid ត្រូវការពង្រឹងតំបន់បម្រើរបស់ខ្លួនដោយមាន Christian Eriksen និង Paul Pogba ក្នុងចំណោមគោលដៅដែលពួកគេតាមប្រម៉ាញ់ ។ អ្នកទាំងពីរសុទ្ធសឹងជាកីឡាករឆ្នើម ហើយអាចលេងបានល្អនៅ Bernabeu ។ ថ្វីត្បិតតែការប្រកួត Pre-Season របស់ពួកគេមិនល្អក៏ដោយ ប៉ុន្តែខ្ញុំមិនប្រាកដថាម៉ាឌ្រីដត្រូវការការពង្រឹងបន្ថែមឡើយ “៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី