Ronaldo ណែនាំឱ្យ Dybala ផ្ទេរទៅកាន់ក្លឹប Man Utd ដើម្បីឈានដល់កម្រិតកំពូលដូចខ្លួន

30791
  • បើយោងតាមការចុះផ្សាយរបស់ការសែត Daily Mail បានឱ្យដឹងថា កីឡាករ Cristiano Ronaldo បានជំរុញឱ្យមិត្តរួមក្រុមនៅក្លឹប Juventus របស់ខ្លួន គឺកីឡាករ Paulo Dybala ឱ្យផ្លាស់ទៅកាន់ក្លឹប Manchester United នារដូវក្ដៅនេះទៅ ដើម្បីមានឱកាសឈានដល់កម្រិតកំពូលដូចជារូបខ្លួន ។

    សមាជិកជម្រើសជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំ Paulo Dybala ត្រូវបានគេគេដឹងថា បានស្នើសុំឱ្យខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់រូបនេះផ្តល់ដំបូន្មានអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលនេះ ដោយបច្ចុប្បន្នក្លិបទាំងពីរកំពុងពិភាក្សាលើកិច្ចព្រមព្រៀងដោះដូរមួយដែលផ្សាភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku ផងដែរ ។

    អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបស្ដេចស Real Madrid និងជាម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់ចំនួន ៩ នៅឯទឹកដី Old Trafford ពីចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ បានផ្តល់ការយល់ព្រមចំពោះការផ្ទេររបស់ Dybala ដោយនិយាយថា ពេលវេលារបស់គាត់នៅឯក្លឹបបិសាចក្រហម Manchester United បានជួយគាត់ឱ្យក្លាយជាម្ចាស់ជើងឯក ។

    សូមរំលឹកឱ្យដឹងផងដែរថា កីឡាករវ័យ ៣៥ ឆ្នាំ Cristiano Ronaldo បានសាងភាពល្បីល្បាញដល់កម្រិតកំពូលមកដល់សព្វថ្ងៃគឺដោយសារការប្រកបអាជីពជាមួយក្លឹបយក្សអង់គ្លេស Manchester United ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ ដោយបានឈ្នះពានរង្វាន់ធំជាច្រើនជាមួយក្លឹប រួមទាំងឈ្នះពានបុគ្គលថែមទៀតផងដូចជា ការឈ្នះ Ballon D’or ជាលើកដំបូងរបស់ជាគេជាដើម ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី