ទោះរៀងស្ងាត់ក្នុងសិល្បះបន្តិចក្ដី តែ កែវ វាសនា កំពុងសង់វីឡាដ៏ធំស្កឹមស្កៃតម្លៃជិត ១ លានដុល្លារឯណោះ

72494
  • ទោះបីជានាពេលបច្ចុប្បន្ននេះតារាចម្រៀងប្រុសលោក កែវ វាសនា ហាក់ដូចជាស្ងប់ស្ងាត់បន្ដិចនៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ការងារមុខជំនួញរបស់លោកហាក់ដូចជាជោគជ័យកាក់កបកាន់តែខ្លាំងឡើងគួរឱ្យកត់សម្គាល់ ។

    ដោយសារតែភាពជោគជ័យទាំងនេះបានធ្វើឱ្យលោកបានផ្លាស់ប្តូរច្រើនបូករួមនឹងបានដៃគូជីវិតភរិយាដ៏ពូកែរបស់លោកបានចាប់ដៃគ្នារកស៊ីសន្យំទិញផ្ទះជាច្រើនកន្លែងក៏ដូចជាឡានស៊េរីទំនើបជាច្រើនគួរឱ្យសរសើរត្រឹមរយៈពេលប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ។ តែអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើផ្ទះវីឡាថ្មីដ៏ធំស្កឹមស្កៃរបស់លោកដែលកំពុងតែរៀបចំសាងសង់ជិតរួចរាល់មានតម្លៃថ្លៃខ្លាំងរហូតដល់ ៨០ ម៉ឺនដុល្លារឯណោះ ក្រោមការសាងសង់យ៉ាងស្អាតធំស្កឹមស្កៃគួរឱ្យចង់រស់នៅតែម្តង ។

    ទន្ទឹមនឹងភាពជោគជ័យមួយនេះផងដែរបានធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់គូរស្នេហ៍មួយគូរនេះ ដែលមិនត្រឹមតែជាគូជីវិតដែលគ្រប់គ្នាសរសើរ តែពួកគេក៏បានសាងស្នាដៃរបស់ជាច្រើនរួមគ្នាដែលសុទ្ធតែថ្លៃៗទុកជាកាដូនៃការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី