
David De Gea បានត្រៀមខ្លួនចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្រុម Manchester United ដែលមានតម្លៃ ៣៥០ ០០០ផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញដែលត្រូវក្លឹប Real Madrid ចង់បាននៅរដូវក្ដៅត្រូវរំពឹងថានឹងចុះហត្ថលេខាមុនហោះទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិ។ De Gea នឹងក្លាយជាអ្នករកចំណូលបានខ្ពស់បំផុតទី២ របស់ក្លឹបនៅពីក្រោយ Alexis Sanchez ដែលទទួលកម្រៃ ៥០៥ ០០០ផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីដៃស្អិតរបស់ក្លឹបបិសាចក្រហម Man UTD កំពុងរីករាយក្រោមការដឹកនាំរបស់លោក Jose Mourinho បើទោះជាខកចិត្តមិនអាចឈ្នះ Premier League ក៏ដោយ។ គួររម្លឹកថា De Gea សឹងតែផ្ទេរទៅ Real Madrid កាលពីឆ្នាំ២០១៥ តែយឺតយ៉ាវក្នុងការរត់ឯកសារផ្ទេរនៅថ្ងៃចុងក្រោយពេលទីផ្សារដោះដូរបិទទ្វារត្រឹមមួយនាទី ៕
ដោយ៖ Dara Hunii