ក្រុមហ៊ុនអវកាសចិន iSpace ត្រៀមបាញ់រ៉ុក្កែតនាំផ្កាយរណប ៨ គ្រាប់បន្ថែមទៀតទៅកាន់តារាវិថីនាឆ្នំា ២០២០

105910
  • ក្រុមហ៊ុនឯកជន iSpace របស់ចិន មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានគម្រោងបាញ់រ៉ុក្កែតចំនួន ៨ គ្រាប់ទៀតនៅឆ្នាំ ២០២០ បន្ទាប់ពីខ្លួនបានក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេរបស់ចិន បានបង្ហោះផ្កាយរណបចូលទៅកាន់គន្លងតារាវិថី ។

    ជោគជ័យរបស់ក្រុមហ៊ុន iSpace ខាងលើនេះ បានធ្វើឲ្យមានការប្រកួតប្រជែងកាន់តែឡើងកម្តៅខ្លាំងជាមួយក្រុមហ៊ុនឯកជន ១៥ ផ្សេងទៀតរបស់ចិន ដែលអភិវឌ្ឍន៍យានអវកាសមានសមត្ថភាពបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថី ។ ចិននឹងប្រមើលមើលតារានិករនៃផ្កាយរណបពាណិជ្ជកម្ម ដែលអាចផ្តល់សេវាកម្មជាច្រើន ចាប់ពីអ៊ិនធើណិតល្បឿនលឿន សម្រាប់យន្តហោះ រហូតដល់ការតាមដានការដឹកជញ្ជូនធ្យូងថ្ម ។

    សូមជម្រាបថា ការដាក់ពង្រាយផ្កាយរណបជាញឹកញាប់ ដែលអាចជឿទុកចិត្តបាន ហើយនិងមានតម្លៃទាបដោយក្រុមហ៊ុនឯកជន ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី