
ក្រោយចាកចេញពីក្លិប AS Roma មកចូលរួមជាមួយក្លិប Liverpool កីឡាករ Mohamed Salah បានបង្ហាញទម្រង់លេងយ៉ាងល្អ ពោលគឺ គេបានស៊ុតបញ្ចូលទីចំនួន ៣៩គ្រាប់ ឲ្យក្រុមថ្មីរបស់ខ្លួន។
យ៉ាងណាមិញ កីឡាករ Charlie Adam ដែលជាអតីតខ្សែបម្រើរបស់ក្រុមហង្សក្រហម Liverpool បច្ចុប្បន្នលេងឲក្លឹប Stoke City បានអះអាងថា ទោះបីជាមានទម្រង់ល្អបែបនេះក៏ដោយ ក៏កីឡាករ Mohamed Salah នៅតែមិនទាន់ខ្លាំងសមស្រប ទៅនឹងតម្រូវការរបស់ក្លិបធំៗ ដូចជា ក្លិប Real Madrid ឬក្លិប Barcelona នៅឡើយនោះទេ។
ខ្សែបម្រើសញ្ជាតិអង់គ្លេស រូបនេះ គិតថាបើសិនជា Salah ស្ថិតនៅក្នុងក្រុមយក្សទាំង ២ នៅអេស្ប៉ាញនេះមែន រូបគេប្រហែលជាមិនអាចសូម្បីតែបង្ហាញខ្លួនមួយប្រកួតផង។
ដោយហេតុខាងលើនេះហើយ បានជា Charlie Adam ជឿជាក់ថា ខ្សែបម្រើសញ្ជាតិអេហ្ស៊ិបរូបនេះ នឹងនៅបន្តជាមួយក្លិប Liverpool ជាបន្តទៀត ៕
ដោយ៖ Dara Hunii