Man City បន្តលើកពាន Community Shield ជាលើកទី៦ របស់ខ្លួន ក្រោយ Liverpool គ្មានសំណាង

29090
  • ក្លឹបមេឃខៀវ Manchester City បានក្លាយជាជើងឯកពានរង្វាន់ Community Shield ជាលើកទី ៦ របស់ខ្លួន បន្ទាប់ពីបានប្រកួតឈ្នះដោយគ្រាប់បាល់ប៉េណាំងទីលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៥ ទល់នឹង ៤ កាលពីយប់មិញនេះ ។

    កីឡាករ Raheem Sterling បានស៊ុតបញ្ចូលទី ១ គ្រាប់ ឱ្យ Man City នាំមុខតាំងពីតង់ទី ១ នៅនាទីទី ១២ បន្ទាប់ពីទទួលបានការបញ្ជូនបាល់ពីកីឡាករ David Silva ។ ក្រោយមកតង់ទី ២ នាទីទី ៧៨ ខ្សែការពារ Joel Matip រកបាន ១ គ្រាប់វិញជួយឱ្យក្រុមហង្សក្រហម Liverpool តាមបានស្មើ បន្ទាប់ពីការបញ្ចូនរបស់ Virgil Van Dijk ។ លទ្ធផលស្មើរគ្នា ១ ទល់នឹង ១ នេះ បានបន្តរហូតដល់ចប់ ៩០ នាទី ខណះក្រុមទាំង ២ ត្រូវទាត់ថែមម៉ោង ១៥ នាទី ២ ដងរហូតដល់កាត់សេចក្តីដោយបាល់ពិន័យប៉េណាំងទី ដែល Man City បានស៊ុតចូលទាំង ៥ គ្រាប់ ខណៈក្រុមហង្សក្រហម Liverpool ស៊ុតបានតែ ៤ គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Wijnaldum ភ្លាត់នៅគ្រាប់ទី ២ ។

    សូមបញ្ជាក់ថា នេះគឺលើកទី ៦ ហើយ និងជាលើកទី២ ជាប់ៗគ្នារបស់ Manchester City នៅក្នុងការក្លាយជាជើងឯក Community Shield ។ ប៉ុន្តែទាំងក្រុម Liverpool និង Man City ដែលនឹងទទួលបានចំណូលពីការប្រកួតនេះក្នុងម្នាក់ ១,២៥ លានផោន ។ ក្រៅពីនោះក្រុមទាំង ២ នឹងទទួលបានចំណូលបន្ថែមពីការលក់សំបុត្រ និង ការផ្សព្វផ្សាយនានាផ្សេងទៀត ។ យ៉ាងណាការប្រកួតនេះ គឺក្នុងគោលដៅស្វែងរកជំនួយជួយដល់កម្មវិធីសប្បុរសធម៌ក្នុងសង្គម និង ជួយដល់លីគបាល់ទាត់តូចៗក្នុងចក្រភពអង់គ្លេស ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី