
Real Madrid មានសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្រោយផ្ដួល Juventus ក្រៅដី ៣ ទល់នឹង ០ សម្រាប់ជើងទីមួយ។
ការប្រកួតយប់មិញ តារាឆ្នើម Cristiano Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯង នៅនាទី៣ និង៦៤ ហើយ១គ្រាប់ក្នុងចំណោមនោះជាការលោតទាត់បកក្រោយយ៉ាងល្អ (ស៊ីហ្សូ)។ ដោយឡែក១គ្រាប់ទៀតជាថ្វីជើងរបស់ខ្សែការពារ Marcelo នៅនាទី៧២។
ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ខាងមុខ ៕
ទស្សនាវិដេអូ Highlight ៖
ដោយ៖ Dara Hunii