ម្ចាស់ក្លឹប Liverpool ៖ យើងមិនចង់បានលីគដូច Serie A នោះទេ ដែល Juventus ជារៀងរាល់ឆ្នាំ

25427
  • លោក Tom Werner ប្រធានក្លិប Liverpool បាននិយាយអំពីភាពលំបាករបស់ Liverpool ក្នុងការប្រជែងយកតំណែងជើងឯកក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០១៨-១៩ កន្លងទៅ ប៉ុន្តែលោកបានទទូចថា បាល់ទាត់នៅអង់គ្លេស មិនចង់បានលីកដូចជាក្របខ័ណ្ឌ Serie A ដែល Juventus ឈ្នះជារៀងរាល់ឆ្នាំ ដោយគ្មានការប្រកួតប្រជែងនោះទេ ។

    ក្រុមហង្សក្រហម Liverpool បានខកខានក្នុងការគ្រងជើងឯកលីគកំពូលអង់គ្លេស កាលពីរដូវកាលមុន ដោយចាញ់ពិន្ទុក្រុមមេឃខៀវ Manchester City តែមួយពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេមានការឈឺចាប់បំផុត ។ ការទន្ទឹមរងចាំឈ្នះ Premier League របស់ក្រុមហងក្រហមមានរយះពេលជិត ៣០ ឆ្នាំមកហើយ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក Jurgen Klopp នឹងអាចគ្រងតំណែងជើងឯកអង់គ្លេសសាជាថ្មី ក្រោយពីពួកគេឈ្នះជើងឯកអឺរ៉ុប កាលពីរដូវកាលមុន ។

    លោក Werner បានប្រាប់ The Athletic អំពីមហិច្ឆិតាដែលជំរុញឱ្យក្រុមឈ្នះជើងឯក Champions League កាលពីរដូវកាលមុនថា៖ ” ខ្ញុំគិតថាអ្នកគាំទ្ររបស់យើងក៏ដូចជាកីឡាករ អ្នកគ្រប់គ្រង ក្នុងនាមពួកយើងជាម្ចាស់ពួកគេ យើងចង់ឈ្នះអ្វីៗទាំងអស់ ។ ជាការពិតណាស់ពានរង្វាន់លីគ គឺជាមហិច្ឆតាធំមួយ ប៉ុន្តែខ្ញុំគិតថារដូវកាលមុនបានបង្រៀនយើងថា ការផ្តោតអារម្មណ៍គឺគ្រាន់តែផ្តោតលើការឈ្នះការប្រកួតបន្ទាប់និងការលោភលន់ដើម្បីរក្សាការឈ្នះ និងមើលថា តើវានឹងទទួលបាននៅកន្លែងណា ។ មានការប្រកួតប្រជែងជាច្រើនសម្រាប់រដូវកាលនេះ ដោយសារភាពជោគជ័យរបស់យើងនៅទីក្រុងម៉ាឌ្រីដ ។ ការប្រកួត Super Cup , Club World Cup , ពានក្នុងស្រុក និងពានរង្វាន់ Champions League ម្ដងទៀត ជាពិសេស Premier League ” ។

    ប្រធានក្លឹប Liverpool រូបនេះបន្តថា៖ ” យើងដឹងថា ពួកយើងល្អគ្រប់គ្រាន់ក្នុងការនិយាយឱកាសឈ្នះពួកគេ ។ ខ្ញុំគិតថា Cool ណាស់ ។  Liverpool នៅលើទីលាននោះកាលពីមួយឆ្នាំមុន គឺជាក្រុមដែលមានសាមគ្គីភាព ។ យើងត្រូវសរសើរ Man City ។ ពួកគេលេងល្អឥតខ្ចោះនៅ Premier League រយៈពេល ៤ ខែចុងក្រោយនៃរដូវកាលមុន ។ ពួកគេមិនដែលចាញ់សោះ ចាប់តាំងពីខែមករា ទៅ ។ ខ្ញុំមិនធ្វើអ្វីឱ្យខុសប្លែកច្រើនពីរដូវកាលមុនឡើយ ប៉ុន្តែ City គឺជាក្រុមបាល់ទាត់ដ៏អស្ចារ្យ ហើយវានឹងក្លាយជាការប្រកួតប្រជែងដ៏ធំសម្រាប់យើងម្តងទៀត ។  ខ្ញុំគិតថារដូវកាលមុនពិតជាល្អណាស់សម្រាប់កីឡា ។ វាមានសារៈសំខាន់សម្រាប់ក្របខ័ណ្ឌ Premier League ដែលការប្រកួតប្រជែងនៅទីនោះ ។ យើងមិនចង់បានលីកដូចជា Serie A ដែល Juventus ឈ្នះវារាល់ឆ្នាំ ដោយគ្មានការប្រកួតប្រជែងណាមួយឡើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី