
នាង Nif Brascia ធ្វើឱ្យបុរសមិនតិចនាក់ទេលង់នឹងសម្រស់លើបណ្ដាញសង្គម Instagram ប៉ុន្តែអាជីពរបស់នាងមិនមែនជាតារាចម្រៀង ឬ ម៉ូដែល ទេ តែជាអ្នកប្រដាល់សេរីទៅវិញ ។
កីឡាការិនី Nif Brascia ទើបតែមានវ័យ ២១ ឆ្នាំ តែធ្លាប់ឈ្នះខ្សែក្រវាត់ Maui Thai ពីរគ្រឿង និង មិនធ្លាប់ចាញ់ជាង ៥០ ដង ។ Brascia កើតនៅប្រទេសថៃ ប៉ុន្តែបានប្ដូរមករស់នៅប្រទេសអ៊ីតាលី ពេលដែលមានវ័យ ១១ ឆ្នាំ ។ Brascia ក៏មានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់ Moise Kean វ័យ ១៩ ឆ្នាំផងដែរ បន្ទាប់ពីជួបគ្នានៅក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Milan ប៉ុន្តែគូស្នេហ៍ទាំងពីរនេះលាក់បាំងចំណងស្នេហាសម្ងាត់ណាស់ ៕
ដោយ៖ តារា