លង់បាត់!! Asus បើកឱ្យកម៉្មង់ទិញស្មាតហ្វូនចម្លែកកាមេរ៉ាបង្វិលមុខក្រោយថតច្បាស់ដាច់គេហើយ

49476
  • បន្ទាប់ពីក្រុមហ៊ុន Asus បានប្រកាសចេញ Zenfone 6 កាលពីខែមុន និងព្រមទាំងទទួលបានចំណាត់ថ្នាក់ថា ជាស្មាតហ្វូនបំពាក់កាមេរ៉ា Selfie ល្អដាច់គេ ផ្ដល់ពិន្ទុដោយ DXOMark ផងនោះ ។ នៅពេលនេះស្មាតហ្វូនរាងចម្លែកបានបង្ហាញលើវិបសាយលក់រាយរបស់ B&H សម្រាប់ការកម្ម៉ង់ទិញ នៅទឹកដីសហរដ្ឋអាមេរិក ។

    សម្រាប់ជម្រើសមេម៉ូរី ទំហំ ៦៤GB (មាន RAM ទំហំ ៦GB) តម្លៃ ៥០០ ដុល្លារ ខណៈដែលមេម៉ូរី ទំហំ ១២៨GB តម្លៃ ៥៥០ ដុល្លារ (មាន RAM ទំហំ ៦GB) ។ សម្រាប់កត្តាដែលរុញឱ្យ ZenFone 6 ក្លាយជាស្មាតហ្វូនថត Selfie បានល្អបំផុត ក៏ដោយសារផ្នែកនៃម៉ូឌុលកាមេរ៉ាបែបបង្វិលចុះឡើង ប្រើឡេនមេតែមួយ មានទំហំ ៤៨MP + ១៣MP ។

    ជាងនេះទៅទៀតជាមួយមុខងារ Natural Bokeh ដែលអាចផ្តិតយករូបភាព Selfie បែបព្រាលផ្ទៃខាងក្រោយបានដាច់ល្អសម្រាប់ការថតម្នាក់ឯង ប៉ុន្តែនៅជាបញ្ហាបន្តិចសម្រាប់ការថតជាក្រុម ។ បូកផ្សំនឹងគ្រាប់អំពូល LED flash ភ្លោះ ជំរុញឱ្យការថតនៅទីងងឹតលែងជាបញ្ហាទៀតហើយ ។ ផ្នែកនៃការថតវីដេអូជំនាន់ក្រោយរបស់ Asus ក៏អាចផ្តិតយកដល់កម្រិត 4K ដែលមានភាពច្បាស់ម៉ត់ល្អ គ្រាប់ Noise តិច ត្បិតថតលក្ខណៈ Indoor ឬ ក្រោមពន្លឺថ្ងៃនៅខាងក្រៅក៏ដោយ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី