
ក្រោយពីស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងក្នុងជំនួបជើងទី ១ នៃពានរង្វាន់លីគកំពូលអឺរ៉ុប UCL ជាមួយ Juventus កាលពីព្រឹកយប់មិញនេះ ម្ចាស់ពាន Ballon d’Or ៥ សម័យកាល Cristiano Ronaldo បានបំបែកកំណត់ត្រាជាច្រើនក្នុងប្រវិត្តសាស្រ្តបាល់ទាត់ ។
១. Ronaldo ស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់នៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ( សរុបទាំងអស់ ១៤ គ្រាប់ ) ។
២. Ronaldo បានស៊ុតបញ្ចូលទីគ្រប់ការប្រកួតសម្រាប់ក្រុម Real Madrid ទល់នឹង Juventus ១០ គ្រាប់ ក្នុងចំណោម ៧ ប្រកួត ។
៣. Ronaldo បានក្លាយជាកីឡាករទី ១ ដែលរកគ្រាប់បាល់បញ្ចូលទីក្នុង ១០ ប្រកួតជាប់ៗគ្នានៅ Champions League
៤. Ronaldo ឥឡូវនេះស៊ុតបញ្ចូលទីបាន ២១ គ្រាប់ហើយនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ច្រើនជាងកីឡាករដទៃទៀតនៅក្នុងប្រវត្តិសាស្រ្ត ៕
ដោយ៖ Dara Hunii