ក្រោយពីបរាជ័យផ្ទេរទៅ Man Utd ពេលនេះស្រាប់តែ PSG ដាក់សំណើរ ៦៧ លានដុល្លារទិញយក Dybala វិញ

56396
  • ក្លឹបយក្សបារាំង Paris Saint-Germain បានដាក់សំណើរក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៦០ លានអឺរ៉ូ (៥៥ លានផោន / ៦៧ លានដុល្លារ) ដើម្បីទិញយកកីឡាករ Paulo Dybala ពីក្លឹប Juventus នេះបើយោងតាមសារព័ត៌មាន InfoSport+ បានចុះផ្សាយ ។

    កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមបិសាចក្រហម Manchester United ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Romelu Lukaku ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ហាក់ដូចជាត្រូវរសាយបាត់ទៅហើយ ។

    បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន  Paulo Dybala សង្ឃឹមថា ខ្លួនអាចនឹងបន្តស្នាក់នៅជាមួយក្រុមជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus បន្ទាប់ពីពួកគេបានលក់ខ្សែប្រយុទ្ធវ័យក្មេង Moise Kean ទៅឱ្យក្លឹប Everton ខណៈពេលដែលក្លឹបយក្សអ៊ីតាលីមួយនេះ បាននាំចូលកីឡាករឆ្នើមជាច្រើនដូចជា Aaron Ramsey, Adrien Rabiot និង Matthijs de Ligt ក្នុងរដូវក្តៅនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី