Wayne Rooney ផ្ទេរមកលេងនៅលីគលំដាប់ទី២ អង់គ្លេស ក្នុងនាមជាកីឡាករផងគ្រូបង្វឹកផង

39561
  • ក្លឹប Derby County ដែលប្រកបអាជីពនៅក្នុងលីគលំដាប់ទី២ របស់អង់គ្លេសបានប្រកាសថា កីឡាករ Wayne Rooney នឹងចូលរួមជាមួយពួកគេក្នុងតួនាទីជាកីឡាករផង គ្រូបង្វឹកផង នៅខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ក្នុងកុងត្រា ១៨ ខែ ។

    បច្ចុប្បន្ន Rooney នៅជាប់កុងត្រាជាមួយក្លឹប DC United ក្នុងលីគកំពូលសហរដ្ឋអាមេរិច ហើយគេនឹងចូលរួមជាមួយក្លឹប Derby ក្នុងខែមករា ឆ្នាំ ២០២០ ។ អតីតកំពូលខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះធ្លាប់មានព័ត៌មានថា នឹងវិលមកប្រឡូកក្នុងវិស័យបាល់ទាត់អង់គ្លេសវិញហើយពេលនេះក្រុម Derby បានប្រកាសដំណឹងនេះជាផ្លូវការហើយ ។

    ប្រធានក្លឹប Derby គឺលោក Phillip Cocu បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លឹបថា៖ ” Wayne Rooney ជាកីឡាករមួយរូបដ៏មានទេពកោសល្យ ។ នេះជាឱកាសដ៏រំភើបមួយដែលគេនឹងចូលរួមជាមួយក្លឹប Derby County ហើយគេនឹងនាំមកជាមួយនូវបទពិសោធន៍ និង បង្កើតសមិទ្ធផលជាច្រើនជាមួយក្រុមមួយនេះ ទាំងក្នុង និង ក្រៅទីលានប្រកួត ។ គេបានឆ្លងកាត់អាជីពបាល់ទាត់ដ៏ជោគជ័យទាំងក្នុងក្លឹប និង ក្រុមជម្រើសជាតិ ហើយគេនៅអាចបង្កើតសមិទ្ធផលជាច្រើនបន្តទៀត” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី