បើរម្លឹកទៅកាលពីអតីតតារាស្រីស្រីអាស៊ី ៤ រូបដែលមានវត្តមានក្នុងអត្ថបទថ្ងៃនេះ សុទ្ធសឹងមានសម្រស់មិនសូវបាន ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារបច្ចេកវិទ្យាមានការរីចម្រើន ដូចនេះពួកគេក៏សម្រេចវះកាត់កែសម្ផស្ស ផ្លាស់ប្ដូររូបរាង មុខមាត់ជាថ្មី រហូតមានសម្រស់ស្រស់ស្អាត គួរជាទីប្រាថ្នារបស់បុរសៗ ។ រឹតតែជាសំណាងស្រីស្អាតទាំង ៤ ក៏មានភ័ព្វជួបនឹងគូជីវិតដែលសុទ្ធតែជាប្រុសសង្ហា មានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ប្រទេសថែមទៀត ។ តោះ! ប្រិយមិត្តច្បាស់ជាចង់ដឹង ថាតើមានតារាស្រីណាខ្លះ?
១. តារាកូរ៉េ Jessica
ពេលឃើញរូបថតមុនចូលសិល្បៈរបស់ Jessica អ្នកគាំទ្រជាច្រើនភ្ញាក់សឹងបាក់ចង្កេះ ព្រោះបើប្រៀបធៀបពីមុន និងបច្ចុប្បន្ន នាងផ្លាស់ប្ដូរឆ្ងាយណាស់ ។ ចំណែកគូស្នេហ៍របស់នាងវិញ គឺជាបុរសសង្ហារាងខ្ពស់ស្រឡះ មានឈ្មោះថា Tyler Kwon ។ Tyler គឺជាសហគ្រិនវ័យក្មេងល្បីឈ្មោះម្នាក់ ហើយជាម្ចាស់ក្រុមហ៊ុនដែលជោគជ័យម្នាក់ក្នុងពិភពជំនួញទៀតផង ។
២. តារាកូរ៉េ Min Hyo Rin
ស្រីស្អាតដែលបានក្លាយជាភរិយាស្របច្បាប់របស់ Taeyang ក៏ជានារីម្នាក់ដែលមានសម្រស់មិនអំណោយផលពីមុនដែរ ។ ប៉ុន្តែក្រោយមក សម្ផស្សនាងក៏បានផ្លាស់ប្ដូរបន្តិចម្ដង ថែមទាំងស្រកទម្ងន់ដោយជោគជ័យទៀតផង ។ អ្វីដែលធ្វើឲ្យនារីលួចច្រណែននោះ គឺពេលនេះនាងក្លាយជាភរិយារបស់តារាចម្រៀងដ៏ល្បី Taeyang ដែលទទួលបានក្ដីស្រឡាញ់យ៉ាងកក់ក្ដៅពីស្វាមី។ ក្រៅពីជាអ្នកចម្រៀងដ៏ល្បី លោកក៏មានគំនិតរកស៊ីមិនចាញ់មិត្តរួមក្រុមដូចជា G-Dragon និង Seungri ដែរ ។ ជាក់ស្ដែងTaeyang បានទិញផ្ទះមួយកន្លែងក្នុងតម្លៃ ៤,២៥ ប៊ីលានវ៉ុន (ប្រហែល ៤ លានដុល្លារ)។ គេហដ្ឋាននេះដែរ លោកទិញដើម្បីទុកនៅក្រោយរៀបការជាមួយគូស្នេហ៍សំណព្វចិត្ត Min Hyo Rin។ រីឯចំណូលក្នុង ១ ឆ្នាំវិញ តារាប្រុសរូបនេះអាចរកចំណូលបានដល់ទៅ ៥០,៦ ប៊ីលានវ៉ុន (ប្រហែល ៤៧,៦លានដុល្លារ) ។ ក្រៅពីការងារសិល្បៈម្ចាស់បទ “Eyes, Nose, Lips” រូបនេះអាចរកបានដល់ទៅ ២៨ ០០០ ដុល្លារឯណោះជារៀងរាល់ខែ ដោយបានមកពីការដាក់ជួលអគារដែលលោកបានទិញក្នុងតម្លៃ ៧ ២៧៦ ៩៩៥ដុល្លារ ។
៣. តារាកូរ៉េ Kahi
បើមើលរូបថតក្រោយបញ្ចប់ការសិក្សារបស់ Kahi ប្រិយមិត្តនឹងភ្ញាក់ផ្អើល ពេលឃើញសម្រស់របស់នាងពេលនោះ ។ ទោះជាយ៉ាងណានោះគ្រាន់ជារឿងអតីតប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននាងជានារីដែលស្រស់ស្អាត ហើយមានស្វាមីសង្ហា និងជាអ្នកមានទៀត ។ ផ្អែកតាមព័ត៌មានបានឲ្យដឹងថា ស្វាមីរបស់ Kahi ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដែលរកចំណូលបានជាង ៩ លានដុល្លារឯណោះក្នុង ១ ឆ្នាំៗ ។
៤. តារាចិន Angela Baby
បើបង្ហាញរូបនាងពីមុនរបស់ Angela Baby ដោយមិនប្រាប់បញ្ជាក់ថា ជានាងប្រហែលគ្មានអ្នកណាទាយត្រូវទេ ។ ពេលនៅវ័យជំទង់សម្រស់របស់ Angela នៅមានកម្រិត ប៉ុន្តែក្រោយមកប៉ុន្មានឆ្នាំ នាងក៏បានប្រែក្លាយជាស្រីស្អាត ពិសេសតែងកាន់តំណែងធំក្នុងរឿងចិន ។ ដោយសារសម្រស់ និងអត្តចរិតគួរឲ្យស្រឡាញ់របស់នាង បានធ្វើឲ្យតារាសម្ដែងប្រុសដ៏ល្បី Huang Xiaoming លង់ស្នេហ៍ដកចិត្តមិនរួច រហូតដណ្ដឹងរៀបការតាមផ្លូវច្បាប់ ។ គួររម្លឹកដែរថា Xiaoming គឺជាតារាប្រុសចិន ដែលរកចំណូលបានយ៉ាងច្រើន ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៧ លោកអាចរកចំណូលបានដល់ទៅ ២៦ ៦៣៣ ១៦០ ដុល្លារឯណោះ ។
៥.តារាសម្ដែងចិន Hung Dai Lam
មុនពេលក្លាយជាទេវតានៃភាពស្រស់ស្អាតដូចសព្វថ្ងៃនេះ Hung Dai Lam មានមុខមាត់មិនស្អាតនោះទេ ។ ការយកឈ្នះបរាជ័យជាមួយ Guo Fang នាង Hung Dai Lam បានរកឃើញនូវការជីវិតដ៏ល្អសម្រាប់ខ្លួនឯង ។ ឥឡូវនេះនាងកំពុងរស់នៅដោយមានសុភមង្គលជាមួយប្តីរបស់នាង ។ ត្រូវបានគេរាយការណ៍ថាប្តីរបស់នាងឈ្មោះ Guo Ching Tung សហគ្រិនវ័យក្មេងដែលមានទ្រព្យសម្បត្តិដែលបានទទួលមរតកឪពុករបស់ខ្លួន បន្ទាប់ពីការស្លាប់របស់គាត់ឥឡូវនេះគ្រប់គ្រងក្រុមហ៊ុនចំនួនប្រាំ ។ គ្រួសាររបស់គាត់មានក្រុមហ៊ុនធំៗជាច្រើនដែលកំពុងធ្វើជំនួញក្នុងវិស័យឧស្សាហកម្មជាច្រើនពីរថយន្តទៅអចលនទ្រព្យ ៕
ដោយ៖ នីតា