ពេលតែងខ្លួនជាកូនក្រមុំអ៊ីស្លាមបែបនេះ សារាយ សក្ខណា ពិតជាស្រស់ស្អាតប្លែកខ្លាំងមែនទែន

83336
  • ក្រោយត្រលប់មកស្រុកខ្មែរភ្លាមតារាសម្តែង សារាយ សក្ខណា ទទួលបានការការងារសិល្បៈជាច្រើនជាពិសេសការថតស្ប៉តសម្អាងការ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ សារាយ សក្ខណា បានបង្ហាញសម្រស់ក្នុងឈុតកូនក្រមុំអ៊ីស្លាមដែលមើលទៅពិតជាស្រស់ស្អាតប្លែកមិនចាញ់តារាស្រករក្រោយឡើយ ។

    សម្រាប់ការមកស្រុកខ្មែរលើកនេះ សារាយ សក្ខណា មិនទាន់ទទួលការថតរឿងនោះទេ តែយ៉ាងណាសម្រាប់ការថតស្ប៉ត សម្អាងការ គឺមានច្រើនជាពិសេសថ្មីៗនេះនាងថែមទាំងបានតែងខ្លួនជាកូនក្រមុំអ៊ីស្លាមយ៉ាងស្រស់ស្អាតដែលមើលទៅពិតជាទាក់ទាញ ។ នេះជាលើកដំបូងដែលគេបានឃើញ សារាយ សក្ខណា បង្ហាញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍បែបអ៊ីស្លាមនេះ ។ អ្នកគាំទ្រខ្លះលើកឡើងថា ក្រោយពីមានស្វាមី និង កូន សារាយ សក្ខណា កាន់តែស្អាតជាងនៅក្រមុំទៅទៀត ។ បែបនេះហើយទើបនាង នៅតែមានទីផ្សារការងារសិល្បៈមិនចាញ់តារាស្រករក្រោយ ។

    បើតាមគម្រោង សារាយ សក្ខណា និងស្នាក់នៅស្រុកខ្មែររយៈពេលពីរខែព្រោះក្រៅពីមកមើលការងារជំនួញដែលមានដូចជាហាង កែសម្ផស្សទាំងពីរសាខាមកនាងក៏ទើបបើកហាងកាហ្វេឱ្យប្អូនប្រុសផងដែរ ។ ថ្មីៗនេះគេបានឃើញ សារាយ សក្ខណា រួមទាំងស្វាមី និង កូនស្រីបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនក្នុងឈុតបែបបុរាណនៅខេត្តសៀមរាប តែនាងមិនទាន់បានបញ្ជាក់ថា រូបភាពទាំងនេះសម្រាប់នៅក្នុងកម្មវិធីអ្វីនោះទេ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី