ក្រោយពីតែងតែបង្ហាញភាពផ្អែមល្ហែម ទីបំផុត នីឡា សម្រេចចូលរោងជ័យជាមួយគូរស្នេហ៍នៅឆ្នាំក្រោយហើយ

98362
  • ដូចប្រិយមិត្តបានដឹងហើយថា មកទល់នឹងពេលនេះតារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា បានចាប់ដៃគ្នាជាមួយនឹងគូស្នេហ៍សាងសុភមង្គល និង តែងតែបង្ហាញនូវភាពផ្អែមល្ហែមយ៉ាងគួរឱ្យសរសើរ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺអស់ហើយ ។

    យ៉ាងណាមិញ មួយរយៈពេលមុននេះតារាស្រីរូបនេះបានធ្វើការថត Pre-Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែម ក៏ប៉ុន្តែនៅក្នុងនោះមិនទាន់បានជ្រាបថា នាងនឹងរៀបការនៅថ្ងៃណាឱ្យប្រាកដនោះទេ ធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាចង់ដឹងយ៉ាងខ្លាំង ។
    ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការថតម៉ូតឈុតបុរាណជាច្រើន ដែលបានធ្វើការ Live ជាមួយនឹងវីដេអូ ក៏មានអ្នកគាំទ្របានសួរនាំពីថ្ងៃរៀបការ ដោយនឹងប្រព្រឹត្តឡើងនៅឆ្នាំក្រោយ ២០២០ នេះ នៅក្នុងខែមេសា ឬ ឧសភា នេះតែម្ដង ។ ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលក្នុងពេលមិនយូរនោះទេ នាងនឹងក្លាយជាកូនក្រមុំ ដែលបានមនុស្សស្រលាញ់រៀបការជាមួយយ៉ាងដូច្នោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី