ញ៉ាក់សាច់!! ចិនបញ្ចេញរថយន្ត SUV ប្រើថាមពលអគ្គីសនីបើកទ្វាចម្លែកដូចសត្វស្ទាំង ខណះកម្លាំងខ្លាំងដូចយក្ស

79742
  • នាពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ប្រទេសចិន មានឈ្មោះថា Human Horizons បានបញ្ចេញរថយន្ត SUV ថ្មីដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលជាម៉ូដែល HiPhi 1 ។

    ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងបំផុតលើរថយន្តនេះ គឺនៅត្រង់ទ្វារផ្នែកអ្នកដំណើរខាងក្រោយដែលមានវាមានលក្ខណៈប្លែកបំផុត ដូចជាទ្វារលើរថយន្ត Rolls-Royce ផង និង Tesla Model X ផង ។ ក្រៅពីវានេះនៅផ្នែកខាងក្នុងក៏មានគ្រឿងបរិក្ខារគួរចាប់អារម្មណ៍ជាច្រើនរួមមានអេក្រង់ទំហំធំចំនួន ៣ មានមួយនៅពីក្រោយចង្កូតរថយន្ត មួយនៅចំកណ្ដាល និង មួយទៀតនៅផ្នែកអ្នកដំណើរខាងមុខ ។

    រថយន្តអគ្គិសនីនេះដំណើរការដោយម៉ូទ័រដែលបានថាមពលពីអាគុយទំហំ ៩៦ គីឡូវ៉ាត់ម៉ោង ដែលអាចឱ្យរថយន្តបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រពេលសាកមួយពេញ ហើយប្រើពេលតែ ៣,៩ វិនាទី ដើម្បីស្ទុះដល់ ១០០ គ.ម/ម៉ោង ។ ក្រុមហ៊ុនខាងលើបាននិយាយថា មានគម្រោងដាក់លក់រថយន្តនេះផ្ដាច់មុខនៅប្រទេសចិនក្នុងដំណាក់កាលដំបូងរួចទើបពង្រីកទៅទីផ្សារ ពិភពលោក ប៉ុន្តែមិនបានប្រាប់ពីកាលបរិច្ឆេទចេញលក់និងតម្លៃនៅឡើយទេ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី