លោក គីម ជុងអ៊ុន ថា ការបាញ់សាកល្បងមីស៊ីសរបស់ខ្លួន គឺជាការព្រមានដល់ការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូងនិងអាមេរិក

133133
  • មេដឹកនំាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលជាបន្តបន្ទាប់របស់ប្រទេសខ្លួន គឺមានគោលបំនងព្រមានដល់កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលេងល្បែងសង្គ្រាមរួមគ្នារវាងប្រទេសទំាងពីរ  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃពុធនេះ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លំាង ។

    បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលចំនួន ២ គ្រាប់ជាថ្មីទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលប្រើប្រាស់ជើងទម្របាញ់មីស៊ីលប្រភេទថ្មី ដែលប្រទេសខ្លួនទើបអភិវឌ្ឍន៍ឡើងបាន ។ ទន្ទឹមគ្នានោះដែរ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា សកម្មភាពយោធា គឺជាឱកាសមួយដើម្បីបញ្ជូនសារព្រមានដល់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលបច្ចុប្បន្នកំពុងប្រព្រឹត្តទៅដោយកងកម្លំាងអាមេរិក និង កូរ៉េខាងត្បូង ។

    គួរបញ្ជាក់ថា កូរ៉េខាងជើង តែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការដែលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ព្រោះទីក្រុងព្យុងយ៉ាង យល់ថា វាជាសកម្មភាពត្រៀមឈ្លានពានមកលើប្រទេសខ្លួន ប៉ុន្តែមិនធ្លាប់ធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់បែបនេះ ចំពេលដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅនោះទេ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី