
ក្លិបជើងឯកលីគកំពូលថៃ២០១៧ Buriram united នៅតែមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ AFC Champions League ទោះវាយបកបានត្រឹមស្មើក្លិបអ្នកមានចិន Guangzhou Evergrande ១-១ កាលពីយប់មិញ។
Evergrande បានបើកការនាំមុខមុន តាំងពីនាទីទី២០ ដោយកីឡាករ Zheng Long ដែលទទួលបាល់ពី Ricardo Goulart នៅមុខតំបន់គ្រោះថ្នាក់។ ឱកាសបន្ថែមមួយទៀតគឺចុងវគ្គទី១ Goulart ខកខានឱកាសមាសម្តងទៀត ដោយស៊ុយយឺតៗធ្វើអោយ Siwarak ផ្តួលខ្លួនស្លាយទាន់ពេលវេលា។
នៅចុងម៉ោងទៅហើយ ខ្សែបម្រើ Yoo Jun-soo បានស៊ុតគ្រាប់បាល់តាមស្មើអោយក្លិបជើងឯក៦សម័យ យក១ពិន្ទុបានសម្រេច។
ឆ្លងកាត់លទ្ធផលនេះ Buriram United នៅលេខ៣ក្នុងពូល ហើយចាញ់ក្រុមកំពូលតារាងតែ៣ពិន្ទុប៉ុណ្ណោះ ៕
ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ Dara Hunii