Manny Pacquiao នឹង​ត្រូវ​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់មធ្យម WBA ពី Matthysse ក្នុងពេលឆាប់ៗនេះ

7185

Oscar De La Hoya បាន​បញ្ជាក់​ថា Lucas Matthysse  របស់​គាត់​ពី Manny Pacquiao នៅក្នុង​ទីក្រុង​គូឡាឡាំពួ ក្នុង​ខែ​កក្កដា​ខាងមុខ​នេះ។

Related image

អ្នករៀប​ចំការ​ប្រកួត​បាន​ប្រកាស​នៅ​លើ Twitter នៅ​រាត្រី​ថ្ងៃ​ចន្ទ​ថា ការប្រកួត​ត្រូវ​បានកំណត់​រួច​ហើយ​គឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា​។ បន្ទាប់​មក Pacquiao ក៏​បាន​ធ្វើការ​ឆ្លើយតប​នៅ​លើ Twitter, Instagram និង Facebook របស់​គាត់​ផង​ដែរ​។
ការ​ប្រកាស​របស់ De La Hoya នេះ​បាន​ជម្រះ​នូវ​មន្ទិល​សង្ស័យ​អំពី​ការប្រកួត​នេះ ចាប់​តាំងពី​តារា​ប្រដាល់​របស់​ហ្វីលីពីន​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក​ពី ៨ ស្ថាប័ន​ក្នុង​កម្រិត​ទម្ងន់​ខុសៗ​គ្នា​ដែល​មិនធ្លាប់​មាន​ពី​មុន​នោះបាន​ប្រកាស​ជា​លើក​ដំបូង​អំពី​ការប្រកួត​នេះ​កាល​ពី​ខែមុន​។

Image result for Lucas Matthysse vs Manny Pacquiao

Pacquiao ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ប្រទេស​ហ្វីលីពីន មិន​បាន​ធ្វើការ​ប្រកួត​ទេ​ចាប់តាំង​ពី​ការទទួល​បរាជ័យ​ក្រោមថ្វី​ដៃ​របស់​កីឡាករ​អូស្រ្តាលី Jeff Horn នៅ​ទី​ក្រុង Brisbane កាលពី​ខែកក្កដា​នៅ​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ Pacquiao បាត់បង់​ខ្សែ​ក្រវាត់​ទម្ងន់​មធ្យម WBO របស់​គាត់​។ អ្នក​ប្រដាល់ Matthysse វ័យ ៣៥ ឆ្នាំ​ដែល​បាន​ឈ្នះ ៣៩ លើក ដោយ​ផ្តួល​គេ​ឲ្យ​សន្លប់​ចំនួន ៣៦ ដង និង​ចាញ់ ៤ ដង​នោះ បាន​ឈ្នះ​ខ្សែ​ក្រវាត់ WBA បន្ទាប់ពី​បាន​ផ្តួល​កីឡាករ Teerachai Sithmorseng របស់​ថៃ​កាល​ពី​ខែ​មករា​។

Image result for Lucas Matthysse vs Manny Pacquiao

Pacquiao បាន​និយាយ​កាល​ពីខែ​មុខ​ថា៖ “វានឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ព្រោះ Matthysse ក៏ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​ផ្តួល​គេ​ឲ្យ​សន្លប់​ផង​ដែរ​ ។ ខ្ញុំជា​អ្នក​ដែល​ចាញ់​ប្រៀប​នៅក្នុង​ការប្រកួត​នេះ ប៉ុន្តែ​ខ្ញុំ​ថ្នឹក​នឹង​វា​ទៅ​ហើយ​។ វានឹង​ធ្វើ​ឲ្យ​ខ្ញុំកាន់តែ​មាន​ទឹកចិត្ត​បន្ថែម​ទៀត​ក្នុងការ​ហ្វឹក​ហាត់ និង​ប្រយុទ្ធ​ឲ្យ​ដល់​ទី​បញ្ចប់​ដើម្បី​យក​ឈ្នះឲ្យ​បាន​ ” ៕

ដោយ៖ Dara Hunii

ប្រភព :
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី