BMW បញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល X1 ស៊េរីឆ្នាំ ២០២០ ជាមួយតម្លៃក្រោម ៤ ម៉ឺនដុល្លារ

36489
  • ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់ BMW ទើបតែបានប្រកាសពីតម្លៃរថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល X1 ស៊េរីឆ្នាំ ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ ខណះរថយន្ត X1 ដែលដាក់លក់នៅទីនោះរួមមានម៉ូដែល sDrive28i និង xDrive28i ។

    ពួកវាប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២២៨ សេះ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គ ដូចគ្នា ខុសត្រង់ sDrive28i ប្រើប៉ុងមួយកាឡេកង់មុខ ខណៈ xDrive28i ប្រើប៉ុងពីរ ។ BMW បានអះអាងថា X1 xDrive28i ដែលប្រើប៉ុងពីរ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣ វិនាទី ។

    សូមបញ្ជាក់ថា X1 sDrive28i នឹងមានតម្លៃចាប់ពី ៣៦ ១៩៥ ដុល្លារ ខណៈ X1 xDrive28i នឹងមានតម្លៃចាប់ពី ៣៨ ១៩៥ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ។ X1 ថ្មីនេះក៏មានកញ្ចប់ Option “M Sport” ដើម្បីតុបតែងលើតួខ្លួនរបស់វាផងដែរ ។ គ្រប់ម៉ូដែលរបស់ X1 ទាំងអស់នឹងបំពាក់អេក្រង់ព័ត៌មាន – កម្សាន្ត ទំហំ ៨,៨ អ៊ីង ដែលមានមុខងារផែនទី ហើយអាចភ្ជាប់ជាមួយមុខងារ Apple CarPlay ដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី