Messi ជប៉ុន អាចនឹងត្រូវក្លឹបដែលជាគូរប្រកួតប្រជែងរបស់ R.Madrid ខ្ចីជើងសម្រាប់រដូវកាលថ្មីនេះ

51883
  • កីឡាករវ័យក្មេងសញ្ជាតិជប៉ុន Takefusa Kubo របស់ក្លឹបស្ដេចស Real Madrid អាចនឹងត្រូវបានផ្ទេរទៅលេងឱ្យក្លឹប Real Valladolid សម្រាប់រដូវកាលថ្មី ២០១៩/២០២០ នេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង បន្ទាប់ពីត្រូវក្លឹបយក្សអេស្ប៉ាញមួយនេះទិញពីក្លឹបជប៉ុនក្នុងតម្លៃខ្លួនជាង ២ លានអឺរ៉ូ ។

    ខ្សែបម្រើប្រយុទ្ធវ័យ ១៨ ឆ្នាំ ដែលជាអតីតយុវជនរបស់ក្លឹប Barcelona រូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួត Pre-Season ជាមួយក្លឹប Real Madrid ដែលធ្វើឱ្យមនុស្សជាច្រើនជឿជាក់ថា រូបគេអាចទាក់ទាញចិត្តរបស់លោក  Zinedine Zidane ដើម្បីដាក់រូបគេលេងក្នុងឈុតធំផ្ទាល់តែម្ដងមិនចាំបាច់ឆ្លងកាត់លេងឱ្យក្រុម Castilla ដែលជាឈុតទី២ របស់ Real Madrid ឡើយ ។

    បើទោះបីជាគំនិតដំបូងក្នុងនាំយក Kubo ធ្វើការក្រោមការបញ្ជាទិញរបស់លោក Raul ដែលជាគ្រូបង្វឹកក្រុម Real Madrid Castilla ក៏ដោយ ក៏ក្រុមលេងនៅក្របខ័ណ្ឌ La Liga ក្លឹប Real Valladolid បានធ្វើការស្នើសុំខ្ចីជើងកីឡាករដែលមានរហ័សនាមថា Messi ជប៉ុន រូបនេះពីក្រុមអធិរាជស សម្រាប់រដូវកាល ២០១៩/២០២០ នេះ បន្ទាប់ពីកីឡាករវ័យក្មេងបង្ហាញទម្រង់ល្អស្ទើរមិនគួរឱ្យជឿនៅ Pre-Season  នេះបើយោងតាមទូរទស្សន៍ដ៏ល្បីរបស់អេស្ប៉ាញ El Chiringuito ។

    ខណះម្ចាស់ក្លឹប Valladolid ដែលជាវិរះបុរសប្រេស៊ីល និង Real Madrid លោក Ronaldo Nazario ក៏បានស្នើសុំដោយផ្ទាល់ទៅកាន់ខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះផងដែរ ហើយទំនាក់ទំនងដ៏ល្អដែលគាត់មានជាមួយក្លឹបចាស់របស់គាត់ក៏អាចមានសារៈសំខាន់ក្នុងការខ្ចីជើងកីឡាករអន្តរជាតិជប៉ុនរូបនេះបានសម្រេចផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី