មេម៉ាយចាយរាង ភិន​ សុដាលីស សម្រស់កាន់តែស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ខណះកូនស្រីឃ្យូតគួរឱ្យស្រឡាញ់មិនចាញ់ម្ដាយ

195298
  • អ្នកមេម៉ាយចាយរាងកូនមួយ ភិន​ សុដាលីស ដែលប្រិយមិត្តបានស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងខ្សែភាពយន្តភាគក៏ដូចជារឿងកុនជាដើម ហើយតារារូបនេះដើរតួបានយ៉ាងសាកសមមិនថាតួអង្គអ្វីនោះទេ ។ មួយរយៈចុងក្រោយនេះ ដាលីស មិនសូវលេចមុខមាត់ក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ដោយមានភាពមមាញឹកជាមួយមុខរបរផ្ទាល់ខ្លួនសឹងតែរកពេលនៅជាមួយកូនស្រីមិនបានច្រើនផង ។

    ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះមិនដែលភ្លេចមើលថែទាំកូនស្រីឱ្យបានដិតដល់នោះឡើយ ថែមទាំងមានភាពស្រស់ស្អាតគួរឱ្យស្រលាញ់ទៀតផង ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្មីៗនេះ ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ កូនស្រីបង្កើត មានការតុបតែងខ្លួនបានលេចធ្លោទាំងម្ដាយ និង កូនតែម្ដង ។

    ក្នុងនោះដែរគេឃើញថា កូនស្រីរបស់នាងមានឈ្មោះថា Khatherina កាន់តែធំធាត់មានសម្រស់គួរឱ្យទាក់ទាញមិនចាញ់ម្ដាយនោះទេ ។ ជាពិសេស ដាលីស បានតុបតែងខ្លួនឱ្យកូនស្រីក្នុងរ៉ូបពណ៌ផ្កាឈូកអមដោយសក់រួញតិចៗពីកំណើតផង នោះមើលមួយភ្លែតស្មានថា ជាកូនក្រមុំជ័រ ។ ដោយឡែកគ្រាន់តែឃើញបែបនេះភ្លាមមានហ្វេនៗជាច្រើនបានសរសើរពីរូបរាង និង មុខមាត់ដ៏ស្រស់សោភារបស់ម្ដាយកូននេះគ្រប់គ្នាព្រមទាំងនិយាយថា ដាលីស ជាអ្នកម្ដាយដ៏រឹងមាំផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី