
Liverpool បានបំបាក់ Manchester City សឹងមិនគួរឲ្យជឿ ៣ ទល់នឹង ០ ក្នុងការប្រកួត UEFA Champions League វគ្គ ៨ ក្រុម។
ជំនួបនៅកីឡាដ្ឋាន Anfield កាលពីយប់មិញ ម្ចាស់ផ្ទះធ្វើបាន ៣ គ្រាប់នៅតង់ទីមួយតែម្ដងគឺដោយកីឡាករកំពុងឡើងជើង Mohamed Salah នៅនាទី ១២ មុនពេល Oxlade-Chamberlain ស៊ុតគ្រាប់ទីពីរ ពីចំងាយយ៉ាងអស់ចា នៅនាទី២០ ហើយ Sadio Mane នៅនាទី៣១។
ជ័យជម្នះនេះធ្វើឲ្យ Liverpool មានទឹកមាត់លេបសម្រាប់ជើងទីពីរនៅទឹកដី Etihad ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយថែមទាំងបង្កើតកំណត់ត្រាមិនដែលចាញ់ ១៥ ជាប់គ្នានៅការប្រកួត Champions League លើទឹកដី Anfield គិតចាប់ពីឆ្នាំ២០១៤ មក ៕
ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ Dara Hunii