
ក្លឹបជើងខ្លាំងរបស់ អ៊ីតាលី AS Roma បាននាំទ័ពទៅធ្វើសង្រ្គាមនៅកីឡាដ្ឋាន Camp Nou នៅតំបន់ Catalonia ជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៃពានរង្វាន់ UEFA Champion League 2018 នៅវគ្គ ៨ ក្រុមចុងក្រោយ ។
ក្លឹប Barce បានបំបាក់ ក្លឹប AS Roma ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ១ ។ គ្រាប់បាល់ពីរគ្រាប់គឺបានមកពីកីឡាកររបស់ Roma ដែលធ្វើឲចូលទីខ្លួនឯង នៅនាទី ៣៨ និង ៥៥ ហើយ ពីរគ្រាប់ទៀតបានមកពីខ្សែការពារ Pique នៅនាទី ៥៩ និងដោយខ្សែប្រយុទ្ធ Suarez នាទី ៨៧ ។ ចំណែកមួយគ្រាប់របស់ Roma ធ្វើបានដោយកីឡាករ Edin Dzeko នៅនាទី ៨០ ។
ដូច្នេះក្លឹប AS Roma នឹងទទួលក្លឹប Barce នៅជើងទីពីរនៅទឹកដីរបស់អ៊ីតាលី នៅថ្ងៃទី ១១ ខែ មេសា ៕
ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ Dara Hunii