គ្រោងរ៉ូបពណ៌ទឹកសមុទ្រដ៏ស៊ិចស៊ីបែបនេះ មើលមិនដឹងសោះថា Taksaorn មានកូនមួយនិងវ័យក្បែ ៤០ ឆ្នាំ

88918
  • មេម៉ាយកូនមួយ AFF Taksaorn បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ក្រោយតារាសម្តែងស្រីស្រស់សោភារូបនេះបានតែងខ្លួនដ៏ស៊ិចស៊ីចូលរួមនៅក្នុងកម្មវិធីសម្ផោធគ្លីនិកកែសម្ផស្សមួយកន្លែង ហើយនេះក៏ជាលើកទីមួយផងដែរដែលនាងតែងខ្លួនស៊ិចស៊ីបែបនេះ ។

    ដោយជាទូទៅប្រិយមិត្តតែងតែឃើញនាង Taksaorn ចូលចិត្តតែងខ្លួន និង ស្លៀកសម្លៀកបំពាក់បែបសុភាពៗមិនខ្លីលេចលើលេចក្រោមនោះទេ ។ លើសពីនាងថែមទាំងជាប់ឈ្មោះជាតារាស្រីដែលមានចរិតសុភាពរាបសារទៀតផង ។ ប៉ុន្តែលើកនេះតារាស្រីរូបនេះបានផ្លាស់ប្តូរស្ទាយ៍តែងខ្លួនខ្លាំងតែម្តង ។ ដោយនាងបានស្លៀករ៉ូបចោមពុងវែងពណ៌ទឹកសមុទ្រស្រាលជាលក្ខណៈស្បៃស្តើងៗឆ្លុះឃើញសាច់ ។ ជាមួយគ្នានេះនាងបានជ្រើសរើសម៉ូតសក់ចងទៅក្រោយធម្មតាអមដោយការផាត់មុខស្រាលៗបែបធម្មជាតិ ។ ជាក់ស្តែងគ្រាន់ធ្វើការតុបតែងខ្លួនបែបនេះភ្លាមឃើញថា Taksaorn កាន់តែស្រស់ស្អាតក្មេងជាងវ័យមួយកម្រិតទៀតស្ទើរ ដោយមើលមិនដឹងថា នាងជាស្រ្តីដែលមានកូនមួយ និងវ័យជិត ៤០ ឆ្នាំនោះទេ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី