ពិតជាស្រស់ស្អាតខ្លាំងមែនទែនពេលមេម៉ាយកូនមួយ​ សោម៉ាវត្តី គ្រោងឈុតប្រពៃណីដែលមានប៉ាក់រូបវិមានឯករាជ្យ

112124
  • មេម៉ាយកូនមួយអ្នកនាង សុខ​ សោម៉ាវត្តី ដែលជាតារាស្រីមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនតាមរយៈសមត្ថភាពសិល្បៈដ៏សម្បូរបែប និង កាយវិការបែបក្រមិចក្រមើមរបស់នាងតែម្ដង ។ លើសពីនេះបើទោះជាតារាស្រីរូបនេះមានកូនស្រីម្នាក់រួចហើយក៏ដោយ តែបើងាកទៅមើលការងារសិល្បៈវិញ គឺនូវតែត្រូវប៉ាន់ដដែលថែមទាំងមានសម្អាងការជាច្រើនបានទាក់ទងឱ្យនាងថតម៉ូតឱ្យទៀតផង ។

    ជាក់ស្ដែងកាលពីពេលថ្មីនេះ សុខ សោម៉ាវត្តី បានបង្កភាពភ្ញាក់ផ្អើលមួយ បន្ទាប់ពីបែកធ្លាយនូវរូបថតប៉ុន្មានសន្លឹកដោយបានរៀបចំខ្លួនបានយ៉ាងសមសួន និង ស្រស់ស្អាតយ៉ាងខ្លាំង ។ អ្វីដែលពិសេសក្នុងពេលនោះដែរអ្នកមេម៉ាយកូនមួយរូបនេះបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរពណ៌មាសចែងចាំងថែមទាំងមានប៉ាក់រូបវិមានឯករាជ្យខ្មែរតំណាងឱ្យអត្តសញ្ញាណជាតិដិតលើឈុតនោះផងដែរ ។ ដោយសារតែបែបនេះទើបធ្វើឱ្យមិត្តៗយុវវ័យឃើញរូបថតរបស់ សុខ សោម៉ាវត្តី ប៉ុន្មានសន្លឹកនោះ ហើយមានការចាប់អារម្មណ៍ជាមួយឈុតសម្លៀកបំពាក់នោះគ្រប់គ្នា និងមានការចែករំលែកតគ្នាពេញបណ្ដាញសង្គមតែម្ដង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី