Nubia Z20 ជាស្មាតហ្វូនមានអេក្រង់មុខក្រោយចេញលក់ជាផ្លូវការហើយ ជាមួយសមត្ថភាពមិនធម្មតា

36193
  • មួយរយៈចុងក្រោយនេះ យើងក៏ប្រទះឃើញមានពាក្យចចាមអារាមថា ជំនាន់ក្រោយថ្មីមួយទៀតដែលបំពាក់ដោយឈីប Snapdragon 855 Plus អាចនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ។ ការលេចធ្លាយនោះ គឺពិតជាត្រឹមត្រូវមែនដោយស្មាតហ្វូនម៉ូឌែល Nubia Z20 បានចេញជាផ្លូវការ ដោយបានភ្ជាប់មកជាមួយនឹងអេក្រង់ភ្លោះដដែល និង ប្រើប្រាស់បន្ទះឈីបកាន់តែខ្លាំងជាងមុនទៀត ។

    ស្មាតហ្វូនម៉ូឌែល Nubia Z20 គឺមានអេក្រង់ទំហំ ៦,៤១ អ៊ីញ ជាបន្ទះអេក្រង់ប្រភេទ AMOLED ដែលនៅផ្ទៃខាងមុខស្មាតហ្វូន និងមានគែមអេក្រង់បន្ដិចបន្ដួចតែប៉ុណ្ណោះ ។ បើយើងពិនិត្យមើលទៅផ្នែកខាងក្រោយ នោះនឹងឃើញមានអេក្រង់បន្ថែមមួយទៀតដែលមានទំហំ ៥,១ អ៊ីញ ជាប្រភេទ AMOLED ទំហំដូចគ្នាផងដែរ ។ ហាក់បីដូចជា ម៉ូឌែលជំនាន់មុនដែរ ហេតុដូច្នេះហើយ Nubia Z20 គ្មានកាមេរ៉ាមុខនោះទេ (គ្មានថ្ងាសឆក , គ្មានកាមេរ៉ាទម្លុះអេក្រង់, និងគ្មានកាមេរ៉ាមុខផុសឡើងពីតួខ្លួន) ដោយឡែកអេក្រង់ខាងក្រោយអាចដើរតួពិសេសដើម្បីអនុញ្ញាតឱ្យថត Selfie តាមរយៈសេនស័រកាមេរ៉ានៅខាងក្រោយបាន ។

    បើនិយាយអំពីកាមេរ៉ា Nubia បានដំឡើងឱ្យដល់ទៅ ៣ គ្រាប់ឯណោះ ដែលមានសេនស័រ ទំហំ ៤៨MP + ១៦MP (១២២.២° Wide Angle ) + ទំហំ ៨MP (Telephoto) អាចធ្វើការ Zoom បានរហូតដល់ចំនួន ៣ ដងឯណោះ ។ ស្មាតហ្វូនម៉ូឌែល Nubia Z20 បានដំណើរការដោយបន្ទះឈីបអង្គប្រតិបត្តិការ Snapdragon 855 បូកជាមួយនឹង RAM ទំហំ ៦GB/៨GB និងអង្គផ្ទុកទិន្នន័យទំហំ ១២៨GB/៥១២GB ហើយស្រូបយកថាមពលចេញពីកម្លាំងថ្ម ទំហំ ៤,០០០mAh នឹងអាចសាកថ្មតាមរន្ធ USB Type-C ផងដែរ  ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី