
អតីតអ្នកចាំទីដៃស្អិតរបស់ក្លឹប Real Madrid កីឡាករ Iker Casillas ដែលមានវ័យ ៣៦ ឆ្នាំ រូបនេះត្រូវផុតកុងត្រាជាមួយក្លិប Porto នៅរដូវក្តៅនេះហើយ ។ ទោះជាយ៉ាងណាក៏ដោយកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup រូបនេះមិនគិតពីការចូលនិវត្តន៍ឬការផ្លាស់ទៅក្របខ័ណ្ឌ MLS ឡើយ។
Casillas ចង់បញ្ចប់អាជីពនៅក្នុងក្លិបកំពូលហើយលោកជឿជាក់ថាក្រុមហង្សក្រហម Liverpool គឺជាក្លឹបល្អបំផុតសម្រាប់គាត់ ។ ទន្ទឹមនឹងនេះដែរលោក Jurgen Klopp ក៏ចង់ដាក់សម្ពាធបន្ថែមទៀតទៅលើទាំងអ្នកចាំទី Loris Karius និង Simon Mignolet ៕
ដោយ៖ Dara Hunii