
កាំជ្រួចអវកាសដ៏មានមហិទ្ធិរិទ្ធិជាងគេបំផុតនៅលើលោក Falcon Heavy របស់ក្រុមហ៊ុន SpaceX បានផ្តើមបេសកកម្មដំបូងជាប្រវត្តិសាស្ត្រ ដោយបានបង្ហោះចេញពីភពផែនដី នៅថ្ងៃអង្គារម្សិលមិញ ឆ្ពោះទៅកាន់ភពអង្គារ។ SpaceX កំពុងត្រៀមខ្លួនចូលចំណោមក្លាយជា ក្រុមអវកាសដំបូងគេដែលធ្វើដំណើរទៅដល់ភពអង្គារ។ ការបង្ហោះយានអវកាសនេះ ត្រូវបានទទួលការតាមដានពីសំណាក់មនុស្សរាប់លាននាក់ តាមប្រព័ន្ធសង្គម។
យានអវកាស Falcon Heavy ជាយានដ៏មានមហិទ្ធិរិទ្ធជាងគេនៅលើពិភពលោក គិតត្រឹមការបង្ហោះយានអវកាសចុងក្រោយរបស់ក្រុមអវកាស Energia របស់សហភាពសូវៀត កាលពី២៩ឆ្នាំមុនមក។ យាននេះជាបន្សំកាំជ្រួចបី ៖ Falcon9 ជាជើងទម្របង្ហោះ ភ្ជាប់ដោយយានជាន់ទីពីរ និងប្លុកទីបី សម្រាប់ផ្ទុករបស់របរសំខាន់ៗ ដែលនៅពេលបង្ហោះសាកល្បងនេះ SpaceX បានដឹករថយន្តប្រណាំងមួយគ្រឿង មានមនុស្សតុកត្តាជាអ្នកបើកផង។
នៅពេលបង្ហោះចេញបានពីរនាទី ជើងទម្របង្ហោះបានផ្តាច់ខ្លួនចេញ ពីតួកាំជ្រួច ដែលត្រូវបន្តដំណើរទៅក្នុងអវកាស ក្នុងគន្លងតារាវិថី ៥ម៉ោងសិន មុននឹងតម្រង់ទិសទៅភពអង្គារ។ ៨នាទី និង២០វិនាទីក្រោយមក ជើងទម្របង្ហោះពីរ ក្នុងចំណោមបី កម្ពស់មួយៗ៧០ម៉ែត្រ បានវិលត្រលប់ចុះមកដល់ដីវិញ ស្ទើរទន្ទឹមពេលគ្នា ប្រកបដោយសុវត្ថិភាព និងចុះចត ក្បែរគ្នា លើទីលានបង្ហោះ Cap Canaveral រដ្ឋហ្លរីដា ដូចដែលគេស្រមៃចង់បាន។ ក្រោយបន្តិចមកទៀត ទើបជើងបង្ហោះទីបី បានធ្លាក់មកវិញ នៅមហាសាគរអាត្លង់ទិក ចម្ងាយប្រមាណមួយរយម៉ែត្រពីចំណុចគ្រោងទុក។ ជើងបង្ហោះនេះធ្លាប់ត្រូវបានប្រើរួចនិងអាចប្រើប្រាស់បានជាថ្មីទៀត ដែលការនេះអាចកាត់បន្ថយការតម្លៃចំណាយគួរឱ្យកត់សម្គាល់។
ខ្លាំង និងសំន្សំសំចៃ
នេះហើយជាលក្ខណៈពិសេសរបស់SpaceX ហើយមិនតែប៉ុណ្ណោះ Falcon Heavy ជាយានអវកាស ដែលមានសមត្ថភាពលើសជើងបង្ហោះ Delta-IV américain de Boeing et Lockheed Martin របស់ភ្នាក់ងារអវកាសអាមេរិក និងប៊ូអ៊ីនបច្ចុប្បន្ន ដល់ទៅពីរដង។ មានម៉ាស៊ីន២៤ ជើងបង្ហោះយានអវកាស Falcon Heavy អាចធាក់បញ្ជូនកាំជ្រួច ទៅកាន់គន្លងតារាវិថី នូវទម្ងន់ ជាង ២៥០០តោន ពោលគឺស្មើនឹងទម្ងន់យន្តហោះBoeing 737 ផ្ទុកមនុស្ស អីវ៉ាន់និងប្រេងពេញ ចំនួន១៨គ្រឿង។ ហើយអាចមានសមត្ថភាពផ្ទុកទម្ងន់រហូតដល់ទៅ៦៨,៨តោនសម្រាប់ហោះឆ្លងកាត់គន្លងអ័របីត។
ទិសដៅនៃការបង្ហោះយានអវកាសសាកល្បងនេះឆ្ងាយខ្លាំងណាស់ ឆ្ងាយស្ទើរស្មើចម្ងាយពីព្រះអាទិត្យទៅភពអង្គារ។
នេះជាជោគជ័យដ៏ធំធេង សម្រាប់ រូបលោក Elon Musk ផង សម្រាប់ក្រុមហ៊ុន SpaceXផង និងពិភពអវកាសផង។ ជាមួយនឹងជោគជ័យនេះ ភ្នាក់ងារអវកាសអាមេរិកអាចនឹងលែងត្រូវការពឹងពាក់ជំនួយពីរុស្ស៊ី និងពីយានSoyouz ដើម្បីបញ្ជូនមនុស្សទៅអវកាស។
SpaceX នឹងដឹកមនុស្សទៅភពអង្គារ ២០២៥
ចាស ក្រុមហ៊ុនSpaceX មិនដែលលាក់បាំងអំពីមហិច្ឆតាចង់គ្រប់គ្រងភពអង្គារឱ្យបានមុនគេទេ ! លោក Elon Musk បានពន្យល់បញ្ជាក់តាំងពីថ្ងៃចន្ទម្សិលមិញមក ថា កម្មវត្ថុចំបងរបស់ក្រុមហ៊ុនមិនមែនត្រឹម Falcon Heavyនេះទេ គម្រោងដ៏ធំរបស់លោក គឺ កាំជ្រួច Big Funking Rocket ដែលអាចដឹកមនុស្សទៅដើរលេងនៅភពអង្គារនិងភពព្រះចន្ទ។ Falcon Heavy គឺជាអ្នកបើកផ្លូវតែប៉ុណ្ណោះ។ ការបោះហើរជើងទីមួយ គ្រោងប្រព្រឹត្តទៅឆ្នាំ២០២០ ដោយប្រើយានអវកាស មានកម្លាំងខ្លាំងជាងFalcon Heavy ដល់ទៅបីដង។ SpaceX នឹងចាប់ធ្វើចរាចរណ៍ដឹកមនុស្សដើរលេងនៅភពផ្សេង នៅឆ្នាំ២០២៥។ ពោលគឺមុនភ្នាក់ងារអវកាសNasa ដែលគ្រោងសហការជាមួយក្រុមហ៊ុនប៊ូអ៊ីង Space Launch System ដឹកមនុស្សទៅភពអង្គារ នៅរវាងឆ្នាំ២០៣០ឯណោះ៕
ដោយ៖ តារា
ប្រភព៖ gadgets.ndtv