ម៉ែ!!! អាវដែលមានឈ្មោះ Ibrahimovic នៅក្លឹប Galaxy លក់ដាច់គ្មានសល់ទោះតម្លៃមិនបាច់និយាយ

25799
  • ក្រោយពីផ្លាស់ទៅកាន់ក្រុម LA Galaxy មិនទាន់បានប៉ុន្មានផង ខែ្សប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានក្លាយទៅកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្របាត់ទៅហើយ។

    Related image

    ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានរកគ្រាប់បាល់បាន ២ គ្រាប់ក្នុងរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះដើម្បីជួយឱ្យក្រុមរបស់គាត់ទទួលបានជ័យជម្នះនៅលើក្រុម Los Angeles F.C. នៅក្នុងលទ្ធផល ៤ ទល់ ៣ ។ គ្រាន់តែបង្ហាញខ្លួនលើដំបូងភ្លាម អ្នកគាំទ្រក្លិប LA Galaxy បានលង់ស្រលាញ់នឹងសមត្ថភាពរបស់កីឡាករ Ibrahimovic ខ្លាំងណាស់ ហើយពួកគេបាននាំគ្នាភ្លូកទឹកភ្លូកដីទៅទិញអាវដែលមានឈ្មោះអតីតខ្សែប្រយុទ្ធបីសាចក្រហម Man Utd រូបនោះ រហូតដល់អស់ពីស្តុក ទោះបីជាអាវនោះមានតម្លៃថ្ងៃកប់ពពកយ៉ាងក៏ដោយ ។

    Image result for Ibrahimovic's LA Galaxy shirt sold out of stock

    តាមវេបសាយផ្លូវការរបស់ក្លិប LA Galaxy បានបង្ហាញថា អាវដែលមានជាប់ឈ្មោះ Zlatan Ibrahimovic គឺមានតម្លៃ ១៤៩ ដុល្លារអាមេរិក ដោយអាវដៃវែងមានតម្លៃរហូតទៅដល់ ១៧៩ ដុល្លារអាមេរិកឯណោះ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី